Jack Ma លាលែងពីតំណែងប្រធានក្រុមហ៊ុន Alibaba Group នៅថ្ងៃខួបកំណើតគម្រប់ ៥៥ ឆ្នាំតាមការសន្យារបស់គាត់កាលពីឆ្នាំមុន

ស្ថាបនិកក្រុមហ៊ុន Alibaba Group លោក Jack Ma ដែលបានជួយឱ្យការលក់រាយតាមអ៊ីនធឺណេតផ្ទុះឡើងខ្លាំងនៅចិន បានលាឈប់ពីតំណែងប្រធានក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិចធំបំផុតរបស់ពិភពលោកមួយនេះហើយ។

ចំណាត់ការនេះកើតឡើងចំពេលឧស្សាហកម្មដែលមានការផ្លាស់ប្តូរយ៉ាងលឿននេះប្រឈមនឹងភាពមិនប្រាកដប្រជាចំពេលមានសង្គ្រាមពន្ធរវាងសហរដ្ឋអាមេរិកនិងចិន។

Jack Ma ដែលជាសហគ្រិនមានបំផុតនិងល្បីល្បាញបំផុតមួយរូបរបស់ចិន បានបោះបង់ចោលមុខតំណែងរបស់គាត់នៅថ្ងៃខួបកំណើតលើកទី ៥៥ របស់គាត់ ដែលជាផ្នែកមួយនៃការស្នងតំណែងបន្ត ដែលបានប្រកាសកាលពីមួយឆ្នាំមុន។ គាត់នឹងនៅបន្តជាសមាជិកនៃ Alibaba Partnership ដែលមានសមាជិក ៣៦ នាក់ មានសិទ្ធិតែងតាំងក្រុមប្រឹក្សាភិបាលភាគច្រើនរបស់ក្រុមហ៊ុន។

Jack Ma អតីតគ្រូបង្រៀនភាសាអង់គ្លេស បានបង្កើតក្រុមហ៊ុន Alibaba ក្នុងឆ្នាំ ១៩៩៩ ដើម្បីភ្ជាប់ក្រុមហ៊ុននាំចេញរបស់ចិនទៅនឹងក្រុមហ៊ុនលក់រាយរបស់អាមេរិក។ ក្រុមហ៊ុនបានបង្វែរការផ្តោតអារម្មណ៍របស់ខ្លួនមកបម្រើទីផ្សារអតិថិជនដែលកំពុងកើនឡើងនៅក្នុងប្រទេសចិនវិញ និង ពង្រីកទៅជាធនាគារតាមអ៊ិនធឺណេត ការកម្សាន្ត និង សេវា Cloud Computing។

លោក Daniel Zhang នឹងចូលស្នងតំណែងជំនួសលោក Jack Ma៕

adverise with khmeread
tiger
Loading ad ...