អធិការខណ្ឌសែនសុខបង្ក្រាបទីតាំងបទល្មើសគ្រឿងញៀនឃាត់មនុស្សប្រុសស្រី១២នាក់

ភ្នំពេញ​ ៖​ ប៉ូលិសខណ្ឌសែនសុខដឹកនាំដោយលោកអធិការ ហួរ ម៉េងវ៉ាង បានចុះបង្ក្រាបទីតាំងចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅផ្ទះជួល ផ្លូវលំ ភូមិអ័រគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ  នៅវេលាម៉ោង ១២ ថ្ងៃទី១០ខែកញ្ញា ឆ្នាំ២០១៩នេះដោយបានឃាត់ខ្លួនជនសង្ស័យ ១២នាក់(ស្រី០៣នាក់)។ 

កិច្ចប្រតិបត្តិការនេះ​ ប៉ូលិសបានដកហូតសំភារៈមួយចំនួនរួមមាន​ ១- ក្រាមសសង្ស័យជាថ្នាំញៀនចំនួន០៧កញ្ចប់,២- ថ្នាំគ្រាប់ពណ៌ខៀវចំនួន ០២គ្រាប់,៣- ដបថ្នាំពណ៌ខ្មៅតូច០១,៤- ម៉ាស៊ីនចាក់ភ្លេង០១គ្រឿង,៥- Laptop ០១គ្រឿង,៦- បាស់JBL ០១គ្រឿងនិង៧- អំពូលភ្លើងពណ៌០១គ្រឿង។ យ៉ាងណាក៏ដោយប៉ូលិសនៅមិនទាន់បានបង្ហាញអត្តសញ្ញាណពួកគេនៅឡើយ។ 

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យទាំង១២នាក់ខាងលើត្រូវបាន កម្លាំងប៉ូលិសបាននាំខ្លួនមកអធិការដ្ឋានប៉ូលិសខណ្ឌសែនសុខដើម្បីសួរនាំនិងចាត់ការបន្តតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab