លើកបីកុមារីអាយុ៧ឆ្នាំទៅរំលោភនៅព្រៃស្ងាត់បានសម្រេច​ ខណៈឪពុកម្តាយទៅលក់ត្រី

កណ្តាល​ ៖​ កុមារីរងគ្រោះអាយុ៧ឆ្នាំត្រូវបានជនពាលលើកបីនាំទៅព្រៃស្ងាត់ចាប់រំលោភបានសម្រេច​ ហើយគំរាមថានឹងសម្លាប់ប្រសិននិយាយប្រាប់ឪពុកម្តាយ​ ដែលអំពើឧក្រិដ្ឋនេះកើតឡើង​ នាថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៩ វេលាម៉ោង៤ទៀបភ្លឺ នៅចំណុចក្នុងព្រៃខាងកើតភូមិព្រែកតាព្រហ្ម ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល ខណៈឪពុកម្តាយទៅលក់ត្រីនៅផ្សារព្រែកព្នៅ។ 

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ ស អ.យ.រ ភេទស្រី អាយុ៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ សិស្ស មានទីលំនៅភូមិ-ឃុំកើតហេតុ ។ចំណែកជនសង្ស័យឈ្មោះ ឈឹម  ស្រៀវ ហៅគ្រីយ៉ា ភេទប្រុស អាយុ២៣ ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរកម្មករសំណង់ មានទីលំនៅភូមិ-ឃុំកើតហេតុ(មានសារធាតុញៀននៅក្នុងទឹកនោម) ។ 

តាមការឆ្លើយបំភ្លឺរបស់ជនរងគ្រោះបានប្រាប់ប៉ូលិសថា នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង៤ទៀបភ្លឺខ្លួន(ជនរងគ្រោះ) និងបងស្រីបង្កើតកំពុងដេកលើផ្ទះតែពីរនាក់ ដោយពេលនោះម្តាយងើបទៅលក់ត្រីនៅផ្សារព្រែកព្នៅ ចំណែកកឪពុកនៅដេកចាំទូកនៅមាត់ទន្លេ។ ពេលនោះក៏មានមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ ប៉ុន្តែស្គាល់មុខជាប្តីឈ្មោះមីងម៉ារី រស់នៅភូមិជាមួយគ្នា បានមកចាប់បីខ្លួនចេញពីក្នុងផ្ទះ ហើយខ្ទប់មាត់មិនអោយស្រែក ហើយបីចូលក្នុងព្រៃមិនចាំកន្លែងរួចធ្វើ សកម្មភាពចាប់រំលោភជនរងគ្រោះរហូតបានសម្រេច។ 

បន្ទាប់ពីរំលោភរួច ហើយជនសង្ស័យបាននិយាយគំរាមជនរងគ្រោះថា៖បើហ៊ាននិយាយប្រាប់ម៉ែ និងពុក វានឹងសម្លាប់ចោល បន្ទាប់មកជនសង្ស័យបានឱ្យជនរងគ្រោះដើរមកផ្ទះ ។ ពេលមកដល់ផ្ទះក៏បានដើរចូលសម្ងំដេកក្នុងមុងវិញ។  រហូតដល់ពេលថ្ងៃរះ ម្តាយក៏ត្រលប់មកពីលក់ត្រីវិញ ឃើញខោអាវកូនប្រឡាក់ដី និងស្នាមលើមុខក៏សួរនាំទើបជនរងគ្រោះបានប្រាប់ការពិត បន្ទាប់មកឪពុកជនរងគ្រោះក៏បានទៅចាប់ជនសង្ស័យដែលកំពុងដេកលើផ្ទះ យកមកប្រគល់ឱ្យប៉ូលិសប៉ុស្តិ៍រដ្ឋកំពង់អុសតែម្តង។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសស្រុកពញាឮ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

adverise with khmeread
tiger
Loading ad ...