មន្ត្រីមន្ទីរផែនការខេត្តស្ទឹងត្រែងត្រូវចរន្តអគ្គីសនីឆក់ស្លាប់ ពេលយកទូរស័ព្ទដោតសាកថ្មក្នុងបន្ទប់ទឹកភ្លៀងជន់លិច

ស្ទឹងត្រែង​ ៖ បុរសម្នាក់ត្រូវចរន្តអគ្គីសនីឆក់ស្លាប់ភ្លាមៗក្នុងបន្ទប់ទឹកភ្លៀងជន់លិច ខណៈយកទូរស័ព្ទដោតសាកថ្មដែលហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់ស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចនិយាយថា​ ជនរងគ្រោះឈ្មោះ ប៊ិ សុដែន មុខងារជាមន្ត្រីមន្ទីរផែនការខេត្តស្ទឹងត្រែង រស់នៅក្នុងភូមិកើតហេតុខាងលើ​ បានយកឆ្នាំងសាកថ្មទូរស័ព្ទ មកដោតជាមួយព្រីភ្លើង ដើម្បីសាកថ្ម ក្នុងបន្ទប់របស់ខ្លួន ដែលត្រូវបានទឹកភ្លៀងជន់លិចបណ្ដាលឱ្យឆ្លងចរន្តឆក់ស្លាប់តែម្ដង។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី​ បន្ទាប់ពីសមត្ថកិច្ចជំនាញធ្វេីកោសល្យពិច័យរួច​ ៕

adverise with khmeread
tiger
Loading ad ...