ឃាត់ខ្លួនបានជនជាតិចិន ១០៥នាក់ ពាក់ព័ន្ធល្បែងស៊ីសងតាម Online

ភ្នំពេញ ៖ កម្លាំងប៉ូលិស នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ បានចុះបង្ក្រាបទីតាំងល្បែងស៊ីសង Online ខុសច្បាប់ដែលមានស្លាកយីហោ សាកលវិទ្យាល័យ Excelpolitan University ឃាត់ខ្លួនបានជនជាតិចិន ១០៥នាក់ (ស្រីចំនួន ១០នាក់)។ 

​ប្រតិបត្តិការបង្ក្រាបខាងលេីនេះ​ ធ្វេីឡេីងកាលពីវេលាម៉ោង៧និង២០នាទីយប់ ថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០១៩ បានធ្វើឡើងនៅចំណុចសាកលវិទ្យាល័យ Excelpolitan University អគារកម្ពស់៩ជាន់ នៅតាមបណ្ដោយផ្លូវទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ក្រៅពីជនជាតិចិនប្រុសស្រី ១០៥នាក់ត្រូវឃាត់ខ្លួន កម្លាំងប៉ូលិសក៏បានដកហូត ម៉ាស៊ីនកុំព្យទ័រលើតុ (DeskTop) ដែលជាមធ្យោបាយប្រព្រឹត្តបទល្មើសចំនួន ៨០គ្រឿង។

ក្រោយឃាត់ខ្លួន កម្លាំងប៉ូលិសជំនាញបានបញ្ជូនខ្លួនក្រុមជនជាតិចិនទាំងអស់នោះយក ទៅ នាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...