បុរសស្មោះស្នេហ៍រៀបការជាមួយមិត្តស្រីដង្ហើមចង្រឹត មុនពេលដកបំពង់អុកស៊ីសែនរបស់នាងចេញដើម្បីបរិច្ចាគសរីរាង្គទៅមនុស្ស១២នាក់

បុរសម្នាក់មកពីចិនតៃប៉ិ បានរៀបការជាមួយនឹងមិត្តស្រីរបស់ខ្លួន បន្ទាប់ពីនាងបានលាចាកលោកក្នុងមន្ទីរពេទ្យពីគ្រោះថ្នាក់ចរាចរណ៍មួយ។

សោកនាដកម្មនោះបានកើតឡើងកាលពីថ្ងៃទី ២២ សីហា នៅពេលរថយន្តដឹកទំនិញមួយបើកបុកនាង ខណៈដែលនាងកំពុងជិះកង់ក្នុងទីក្រុងតៃប៉ិ។ ស្ដ្រីនោះត្រូវបានគេស្គាល់ឈ្មោះថា Wang ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយជីវិតនាងគ្មានសង្ឃឹមឡើយ នៅពេលនាងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

Wang គឺម្ដាយកូនពីរនាក់ ហើយឪពុកម្ដាយខាងមិត្តប្រុសមិនឯកភាពនឹងនាងឡើយ ដោយសារនាងមិនមែននៅលីវ ប៉ុន្ដែអ្នកទាំងពីរបានរស់នៅជាមួយនឹងគ្នាអស់ ១១ ឆ្នាំរួចទៅហើយ។

ម្ដាយរបស់ស្ដ្រីនោះបាននិយាយថា "ប្រសិនបើនាងស្លាប់ទៅហើយ នាងនឹងចាកចេញពីពិភពលោកនេះ។ ឱកាសនេះអាចជួយសង្គ្រោះមនុស្ស១២នាក់។ សរីរាង្គនឹងត្រូវបានបរិច្ចាគដល់អ្នកត្រូវការ និងមនុស្សជាច្រើននឹងពេញចិត្តសរីរាង្គទាំងនោះ"។

មុននឹង Wang ស្លាប់ទៅគេបានប្រើឧបករណ៍សង្គ្រោះជីវិតចុងក្រោយ ដើម្បីនិយាយពាក្យលាទៅកាន់គ្រួសារ ជាពិសេសមានឱកាសបានរៀបការជាមួយនឹងមិត្តប្រុស និងបំពាក់ចិញ្ចៀនរៀបការជាលើកចុងក្រោយ៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16