adverise with khmeread 125fbf83 0669 4e2f bdae 1454f58007d4

ស្រវឹងថយរថយន្តបុកម៉ូតូកំពុងឈប់ស្តុប ហើយរករេឿងគេថែមទៀត

     ភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំបានថយរថយន្តបុកម៉ូតូយុវជន៣នាក់ ខណ:​កំពុងឈប់ស្តុបបណ្តាលកៀបជាប់ក្រោមរថយន្ត ហើយម្ចាស់រថយន្តបង្ករឿងចង់វាយម្ចាស់ម៉ូតូថែមទៀត សំណាងល្អមិនមានអ្នករងរបួស ។
    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចមុខស្ថានីយ៍ប្រេងឥន្ឋន:តេលា ស្តុបអាងទឹកអូឡាំពិកតាមបណ្តោយផ្លូវព្រះមុនីរ៉េត ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
    សាក្សីបានឲ្យដឹងថា ដំបូងមានរថយន្តកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U-6586 បើកបរតាមបណ្តោយផ្លូវព្រះមុនីរ៉េត ហើយមកដល់ចំណុចកើតហេតុក៏បានឈប់ភ្លើងស្តុបក្រហម ។ពេលនោះមានយុវជន៣នាក់ជិះម៉ូតូស្មាស ពណ៌សពាក់ស្លាកលេខ1FI-1745 មកពីក្រោយឈប់ស្តុបដូចគ្នា។
    ប្រភពបន្តថា ពេលនោះស្រាប់តែរថយន្តបានថយក្រោយបុកម៉ូតូពេញទំហឹងតែម្តង បណ្តាលឲ្យម៉ូតូកៀបជាប់ក្រោមរថយន្តរងការខូចខាតយ៉ាងដំណំសំណាងមិនមានអ្នករងរបួសនោះទេ ។
    ក្រោយពីបង្កហេតុគ្រោះថ្នាក់បុរសបើករថយន្តចុះពីលើរថយន្តមកទាំងស្ថានភាពស្រវឹងស្រាជោកជាំបានក្របួចក៏អាវជនរងគ្រោះបំរុងវាយ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរនាំគ្នាជួយអន្តរាគមន៍ឃាត់ភ្លាមៗផងដែរ។
    ភ្លាមនោះសមត្ថកិច្ចក៏បានមកដល់កន្លែងកើតហេតុបានឃាត់អ្នកបើករថយន្តបង្កដែលប្រុងបើករត់ និងបានធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅអធិការដ្ឋានប៉ូលិសខណ្ឌ៧មករា ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

adverise with khmeread

មតិយោបល់