adverise with khmeread 1

ប្រិយមិត្ត BigBang និយាយថា មានតែ Taeyang ទេ​ដែល​ស្អាតស្អំ​នៅក្នុង​ក្រុម​

​បន្ទាប់ពី​រឿងអាស្រូវ​របស់ T.O.P បាន​ចោល​កន្ទុយបារី​នៅតាម​ផ្លូវ​ប្រទេស​ចិន​នាពេល​ថ្មីៗ​នេះ សមាជិក​នៃ​ក្រុម​ចម្រៀង​ដ៏​ល្បី BIGBANG ក៏​ហាក់​កំពុងតែ​រង​ការរិះគន់​ផងដែរ​ចំពោះ​សកម្មភាព​របស់​ពួកគេ​នាពេល​កន្លងមក​។​

​ទោះយ៉ាងណា ជាមួយនឹង​រឿង​វិវាទ​អតីតកាល​របស់​សិល្បក​រ​នៃ​ផលិតកម្ម YG Entertainment បាន​លេចឡើង​ជាថ្មី ប្រិយមិត្ត​មួយចំនួន​បាន​ចេញមក​អះអាងថា​មានតែ Taeyang ទេ​ដែល​គ្មាន​កំហុស​តែ​ម្នាក់​គត់​នៅក្នុង​ក្រុម BIGBANG ។​

​ទោះបីជា​បណ្តា​អ្នកគាំទ្រ​ជាច្រើន​បាន​ឯកភាពគ្នា​ថា Taeyang មិនបាន​ប្រព្រឹត្តិ​រឿង​ទាំងនោះ​ក្តី ក៏​តារា​រូបនេះ​នៅតែ​រង​ការរិះគន់​ចំពោះ​ទង្វើ​របស់គាត់​កន្លងមក​នៅក្នុង​កម្មវិធី​ប្រគល់​រង្វាន់ ដោយ​អ្នកខ្លះ​បាន​ហៅ​គាត់​ថា​ជា​មនុស្ស​ពូកែ​លាក់ពុធ​៕

 

adverise with khmeread
ប្រភព៖ Koreaboo

មតិយោបល់