លោកត្រាំបង្ហោះរូបថតបង្ហាញ រន្ទះបាញ់យន្តហោះរបស់គាត់ ពេលកំពុងហៀបចេញដំណើរ

លោកត្រាំបានចែករំលែករូបភាពដ៏រន្ធត់មួយនៃរន្ទះបាញ់យន្តហោះ Air Force One ខណៈដែលអាកាសធាតុបង្ខំឱ្យគាត់ផ្អាកទស្សនកិច្ចដោយសារតែព្យុះ Dorian ដ៏បំផ្លិចបំផ្លាញ។

ប្រធានាធិបតីអាមេរិករូបនេះបានបង្ហោះលើបណ្ដាញសង្គម Twitter កាលពីយប់ថ្ងៃទី ៩ កញ្ញាដោយបង្ហាញរន្ទះបាញ់ក្នុងព្រលានយន្តហោះ Marine Corps ក្នុងរដ្ឋ North Carolina។

គាត់បានសរសេរនៅលើបណ្ដាញសង្គមថា "ការចាកចេញពីព្រលានយន្តហោះ Marine Corps ក្នុងរដ្ឋ North Carolina ទៅទីក្រុង Fayetteville ៖ ពិតជារឿងដ៏អស្ចារ្យ"៕

adverise with khmeread
tiger
Loading ad ...