វិទ្យាល័យនៅអង់គ្លេសឆ្នាំក្រោយអាចនឹងហាមពាក់នាឡិកា ព្រោះគ្រូអនុរក្សប្រឡង មិនអាចសម្គាល់ដឹងថាជានាឡិកាធម្មតា​ឬនាឡិកាឆ្លាតទេ

នាឡិកាដៃអាចនឹងត្រូវហាមឃាត់ក្នុងការប្រឡងបឋមភូមិនិងការប្រឡងទុតិយភូមិចាប់ពីឆ្នាំក្រោយតទៅ ចំពេលកំពុងមានការបង្ក្រាបលើសិស្សលួចបើកចាក់។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃអង្គារទី១០កញ្ញា។

ក្រុមប្រឹក្សាចំណេះដឹងទូទៅ ដែលជាអង្គភាពសមាជិកសម្រាប់ក្រុមប្រឹក្សារៀបចំការប្រឡង កំពុងពិចារណាលើសកម្មភាពរៀបចំការប្រឡងថ្មីនៅរដូវក្តៅឆ្នាំ ២០២០ ។

នាឡិកាឆ្លាតរួមជាមួយស្មាតហ្វូនត្រូវបានហាមឃាត់រួចហើយនៅក្នុងសាលប្រឡងរួមជាមួយឧបករណ៍ដែលអាចប្រើអ៊ីនធឺណេតបានផ្សេងទៀតដូចជាម៉ាស៊ីនចាក់ MP3 ។

ទោះយ៉ាងណា នេះជាលើកទីមួយហើយដែលសិស្សត្រូវប្រឈមនឹងការហាមឃាត់ចំពោះការពាក់នាឡិកាដៃធម្មតា ព្រោះលោកគ្រូអ្នកគ្រូអនុរក្សមិនអាចមើលដឹងថាជានាឡិកាធម្មតាឬនាឡិកាឆ្លាតនោះទេ៕ 

adverise with khmeread
tiger
Loading ad ...