សញ្ញា១០ចំណុចនេះបង្ហាញថាកូនរបស់អ្នកកំពុងក្លាយជាក្មេងប្រដៅលែងស្តាប់ និងវិធី៥យ៉ាងដើម្បីពត់ក្មេងឱ្យល្អឡើងវិញ

ដូចឪពុកម្តាយភាគច្រើនដែរ អ្នកប្រហែលចង់ផ្តល់អ្វីៗដល់កូនរបស់អ្នកឱ្យបានច្រើនតាមដែលអាចធ្វើបាន។ ប៉ុន្តែធ្វើបែបនេះ គឺអ្នកកំពុងធ្វើឱ្យក្មេងខូច ប្រដៅលែងស្តាប់។ នេះជាកំហុសដែលអ្នកគួរបញ្ចៀសឱ្យបាន ព្រោះគ្មាននរណាម្នាក់ចង់ឱ្យកូនខូចនោះទេ។ 

សញ្ញា ១០ ខាងក្រោមនេះអាចបង្ហាញបានថាកូនលោកអ្នកកំពុងក្លាយជាក្មេងប្រដៅលែងស្តាប់ ៖ 
១. កូនរបស់អ្នកទារអ្វីបានស្រេចចិត្តវា។
២. កូនរបស់អ្នកស្រែកយំ ឱ្យតែវាមិនបានអ្វីដែលវាចង់បាន ហើយទាមទាររបស់នោះទាល់តែបាន ទើបបាត់យំ។
៣. កូនរបស់មិនចេះនិយាយគួរសម ដូចជាពាក្យ "សូមឱ្យខ្ញុំ" ឬ "អរគុណ" នោះទេ នៅពេលឱ្យរបស់ថ្មីដល់វា។ 
៤.  កូនរបស់អ្នកគិតតែពីខ្លួនវា មិនខ្វល់ពីក្មេងដទៃ។ 
៥. នៅពេលកូនរបស់អ្នកមិនបានអ្វីមួយលឿនដូចបំណងទេ កំហឹងផ្ទុះភ្លាមមិនចាំយូរទេ។   
៦. ប្រសិនបើអ្នកនិយាយ "បដិសេធ" កូនរបស់អ្នកនឹងបង្ហាញចរិតឈ្លើយដាក់អ្នកភ្លាម។ 
៧. ទិញរបស់លេងថ្មីៗហាក់លែងធ្វើឱ្យកូនរបស់អ្នកសប្បាយចិត្តតទៅទៀត។ 
៨. កូនរបស់អ្នកលែងធ្វើអ្វី ដែលអ្នកបានប្រាប់ ទោះបីសំណើរបស់អ្នកសមហេតុផលក្តី។ 
៩. ក្មេងដទៃទៀតមិនចង់លេងជាមួយកូនរបស់អ្នកទេ ព្រោះកូនរបស់អ្នកហួងហែងពេក។ 
១០. កូនរបស់អ្នកធ្វើចរិតដូចម្តាយគេ។ 

គន្លឹះ ៥ យ៉ាងដើម្បីពត់កូនឱ្យក្លាយជាមនុស្សល្អវិញ ទាន់ពួកវានៅក្មេង ៖ 
១. កុំទិញអ្វីដែលកូនចង់បានគ្រប់ពេល។ 
២. ចង្អុលប្រាប់កូនថាពួកគេមានរបស់របរច្រើនហើយ។ 
៣. ជំរុញលើកទឹកចិត្តកូនឱ្យចេះគិតគូរពីក្មេងដទៃ កុំដណ្តើមរបស់ពីដៃគេ។ 
៤. ដាក់វិន័យសមហេតុផលមួយក្នុងផ្ទះឱ្យកូនអនុវត្ត ជាជាងនិយាយតែពាក្យ "កុំធ្វើនេះ កុំធ្វើនោះ"។ 
៥. កុំសម្តីផ្អែមដាក់កូនគ្រប់ពេលដែលកូនធ្វើខុស គួរបញ្ចេញទឹកមុខមាំដាក់វា ឱ្យខ្លបខ្លាចខ្លះ តែកុំជេរឬស្រែកគំហ៊ក៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab