ហួសចិត្ត! ម្តាយចិត្តខ្មៅលក់កូនភ្លោះខំបង្កើតយ៉ាងវេទនាដើម្បីយកលុយទិញទូរស័ព្ទ រឹតតែហួសចិត្តគឺពេលអតីតប្តីដឹងរឿងលក់កូននេះដែរ

ធម្មតាឈាមគឺខាប់ជាងទឹក ប៉ុន្តែសម្រាប់ម្តាយក្នុងប្រទេសចិនម្នាក់នេះ លុយគឺខាប់ជាងអ្វីៗទាំងអស់ រួមទាំងកូនរបស់នាង។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយចិនបានឱ្យដឹងថា ស្ត្រីមេម៉ាយជាម្តាយ ឈ្មោះ Ma បានលក់កូនប្រុសភ្លោះរបស់នាងកាលពីខែកញ្ញាឆ្នាំមុន ក្នុងតម្លៃសរុប ៦៥.០០០ យ័ន (ប្រហែល ៩.១៤៧ ដុល្លារអាមេរិក)។

ការលក់កូននេះទើបតែត្រូវបានរកឃើញដោយប៉ូលិសក្នុងតំបន់នាពេលថ្មីៗនេះក្នុងពេលប៉ូលិសកំពុងស៊ើបអង្កេតលើករណីផ្សេង។ នាង Ma អាយុជាង ២០ ឆ្នាំមកពីខេត្ត Zhejiang បានអះអាងថា នាងដាច់ចិត្តធ្វើបែបនេះ ដោយសារតែនាង "គ្មានប្រាក់និងជំពាក់បំណុលគេច្រើន"។

យោងតាមស្ត្រីរូបនេះ ឪពុកម្តាយរបស់នាងបានបដិសេធមិនជួយនាងទេ ព្រោះពួកគាត់ខឹងនឹងនាងមានផ្ទៃពោះមុនរៀបការ។ អ្វីដែលរឹតតែធ្ងន់ធ្ងរ គឺ ឪពុករបស់កូនភ្លោះឈ្មោះ Wu បានបដិសេធមិនទទួលខុសត្រូវចំពោះទារកនេះទេ។

គាត់ក៏មិនដឹងនៅទីកន្លែងណាទេ នៅពេលកូនភ្លោះនេះកើតមក តែបែរជាលេចមុខសុំអង្វរនាង Ma ឱ្យជួយដោះបំណុលរបស់គាត់ផង បន្ទាប់ពីគាត់បានឮថាកូនភ្លោះទាំងពីរត្រូវបានលក់។

នាង Ma បានសម្រេចចិត្តបែងចែកលុយពីការលក់កូន ជាមួយ Wu ដោយប្រើចំណែករបស់នាងដើម្បីសងបំណុលកាតឥណទានរបស់នាងនិងទិញទូរស័ព្ទថ្មី។ មុនពេលប៉ូលិសចាប់ខ្លួនអ្នកទាំងពីរ ពួកគេបានចាយលុយអស់បាត់ទៅហើយ។

នៅពេលធ្វើការស៊ើបអង្កេតបន្ថែម ប៉ូលិសបានរកឃើញទារកភ្លោះ ដែលលក់ឱ្យទៅប្តីប្រពន្ធ២គូនៅក្នុងខេត្ត Anhui ដោយយកទារកមកជួបជុំជាមួយឪពុកម្តាយរបស់នាង Ma វិញ៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab