ផ្សារឃ្លាំងរំសេវ ត្រូវបានអគ្គិភ័យលេបត្របាក់ឆេះអស់ ៤០តូប

ភ្នំពេញ ៖ ឆ្លងចរន្តអគ្គិសនីបណ្ដាលឱ្យឆេះផ្សារឃ្លាំងរំសេវយ៉ាងសន្ធោសន្ធៅអស់ចំនួន ៤០តូប បង្កឱ្យមានការភ្ញាក់ផ្អើលនៅវេលា ម៉ោង ១១និង ២០ នាទីយប់ ថ្ងៃអង្គារទី១០ ខែកញ្ញា ឆ្នាំ ២០១៩នៅត្រង់ចំណុចមុខមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ តាមបណ្ដោយផ្លូវម៉ៅសេទុងក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ 

យោងតាមសម្ដីសន្តិសុខបានឱ្យដឹងថា​ ដំបូងឡើយគាត់ឃើញមានឆ្លងចរន្តអគ្គិសនីឆេះខ្សែភ្លើងខាងក្រៅតូប បង្កឱ្យមានអណ្ដាតភ្លើងឆាបឆេះឆ្លងដល់ក្នុងតូបលក់និងជួសជុលទូរស័ព្ទយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ក៏ដូចសមត្ថកិច្ច ចុះមកអន្តរាគមន៍នឹងទាក់ទងទៅរថយន្តពន្លត់អគ្គីភ័យចុះមកបាញ់ពន្លត់ជាបន្តបន្ទាប់។

ខណៈពេលនោះដែរគេសង្កេតឃើញថាប្រជាពលរដ្ឋដែលជាម្ចាស់តូបបានញាប់ដៃញាប់ជើងបើកតូបយកទូរស័ព្ទចេញពីក្នុងតូបដើម្បីកុំឱ្យអគ្គីភ័យឆេះតូបគាត់ទាន់។ ស្របពេលនោះក៏មានសមត្ថកិច្ចជួយអន្តរាគមន៍ការពារទ្រព្យសម្បត្តិជូនប្រជាពលរដ្ឋនិងសង្កេតឃើញមានលោកអភិបាលរាជធានីភ្នំពេញ, អភិបាលខណ្ឌ,អធិការខណ្ឌ,អាវុធហត្ថខណ្ឌ ព្រមទាំងមន្ត្រីរាជការ ជាច្រើននាក់ទៀតបានចុះមកជួយអន្តរាគមន៍នៅក្នុងហេតុការណ៍នេះផងដែរ។ 

អគ្គីភ័យឆាបឆេះខាងលើនេះគឺការបាញ់ពន្លត់ឱ្យរលត់ទៅវិញនៅវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃពុធ ទី ១១ ខែកញ្ញាឆ្នាំ ២០១៩រលត់ជាស្ថាពរ ១០០% ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ៣៦ គ្រឿងការខូចខាតចេះតូបអស់ចំនួន ៤០តូប (២៥តូបឆេះទាំងស្រុង និង១៥តូប ខូចខាតទ្រព្យសម្បត្តិ)។  ករណីអគ្គីភ័យឆាប់ឆេះខាងលើនេះគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab