បុរសម្នាក់ជិះម៉ូតូទៅបុករ៉ឺម៉កដឹកបន្លែពីក្រោយដួលបោកក្បាលស្លាប់ភ្លាម

ភ្នំពេញ ៖​ បុរសម្នាក់បានបោកក្បាលលើថ្នល់ស្លាប់ភ្លាម បន្ទាប់ពីជិះម៉ូតូលឿនពេកមិនប្រយ័ត្នជ្រុលទៅបុករ៉ឺម៉កដឹកបន្លែពីក្រោយពេញទំហឹង​ កើតឡើងកាលវេលាម៉ោង២និង៤០នាទីយប់ថ្ងៃ ពុធ ទី១១ខែកញ្ញាឆ្នាំ២០១៩ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ចំណុចជិតស្ពានអាកាសក្បាលថ្នល់  ក្នុងភូមិព្រែកតានូ​ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ 

សមត្ថកិច្ចនិយាយថា​ សពឈ្មោះតន សុភារ៉ាប៉ាត់ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតភូមិព្រែកកែវ ឃុំកោះខែលស្រុកស្អាង ខេត្តកណ្ដាល ជិះម៉ូតូម៉ាកស្មាស់វីធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ពីជើងទៅត្បូងចុះពីលើស្ពានអាកាសក្បាលថ្នល់ក្នុងល្បឿនលឿន។ ដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុករ៉ឺម៉កដឹកបន្លែពីក្រោយបណ្ដាលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗ។ ចំណែករ៉ឺម៉កដឹកបន្លែនៅចាំអីទៀត​ ឃើញសភាពមិនស្រួលក៏បើកបន្តទៅមុខគេចបាត់។ 

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទាក់ទងទៅប៉ូលិសជំនាញខណ្ឌមកធ្វើកំណត់ហេតុនិងទាក់ទងរកសាច់ញាតិមកទទួលសពយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab