ឃាត់ជនជាតិចិន៥២នាក់មានដីកាស្វែងរកចាប់ខ្លួនពីអាជ្ញាធរប្រទេសចិន

ភ្នំពេញ​ ៖​ សមត្ថកិច្ចចម្រុះបានចុះត្រូតពិនិត្យជនជាតិចិនពាក់ព័ន្ធបទល្មើសប្រភេទល្បែងតាមអនឡាញនិងឆបោក​ នាថ្ងៃទី១០កញ្ញាឆ្នាំ២០១៩ វេលាម៉ោង៨និង៣០នាទីនៅទីតាំងអគារខុនដូកម្ពស់៨ជាន់ លេខ១៧AB ផ្លូវលេខ១១២ ក្រុមទី១០ភូមិ២សង្កាត់ផ្សារដេប៉ូទី៣​ ខណ្ឌទួលគោកហើយបានបញ្ចប់នៅម៉ោង៦ល្ងាច​ ។  

ប៉ូលិសនិយាយថា​ កម្លាំងប៉ូលិសនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស៊ីវ ឈាន់ អនុប្រធាននាយកដ្ឋាន និងមានការសម្របសម្រួលដោយលោក សេងគឹមឡាក់ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសហការជាមួយ សមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានខណ្ឌទួលគោក ចុះធ្វើការត្រួតពិនិត្យ និងឆែកឆេរពាក់ព័ន្ធបទល្មើសប្រភេទល្បែងតាមអនឡាញនិងឆបោក ។

ប៉ូលិសនិយាយថា​ ជាលទ្ធផលនៃការត្រួតពិនិត្យប៉ូលិសបានរកឃើញជនបរទេសសញ្ជាតិចិន ស្នាក់នៅក្នុងទីតាំងខាងលើសរុប១៤៤នាក់ (ស្រី២៥នាក់)។  ក្នុងនោះប៉ូលិសជំនាញបានឃាត់ខ្លួនជនសង្ស័យសរុប៥២ នាក់(ស្រី១៥នាក់)សញ្ជាតិចិន ជាមុខសញ្ញាមានដីកាស្វែងរកចាប់ខ្លួនរបស់ប្រទេសចិន និងបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ចាត់ការបន្ត​ ហើយបានបញ្ចប់នៅម៉ោង៦ល្ងាច៕

adverise with khmeread
tiger
Loading ad ...