ឆេះទីតាំងស្តុកស្បោងប្លាស្ទិកមួយកន្លែង​អស់ប្រហែល៥តោនតម្លៃប្រមាណ២លានរៀល

ភ្នំពេញ​ ៖​ មានគ្រោះអគ្គីភ័យបានកើតឡើងនៅចំណុចដីឡូត៍ស្តុកស្បោងប្លាស្ទិកមួយកន្លែង​ ផ្លូវលំ ស្ថិតក្នុងភូមិ ព្រែកកំពឹស​ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាថ្ងៃពុធទី១១ ខែ​កញ្ញា​ ២០១៩​ វេលាម៉ោង១២និង៣០នាទីអធ្រាត្រ។ 

ប៉ូលិសនិយាយថា ម្ចាស់ទីតាំងឈ្មោះលឹម​ វណី្ណ ភេទប្រុស ។ មូលហេតុមានអ្នកលួចដុតសំរាមខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យឆេះខូចខាតសម្ភារៈ​ប្រហែល៥តោន​គិតជាលុយប្រហែល​២លានរៀល ។ 

ភ្លាមនោះ រថយន្តពន្លត់អគ្គីភ័យចំនួន២១គ្រឿងបានជួយធ្វើអត្តរាគមន៍ដោយប្រើប្រាស់ទឹកអស់២១ឡានក្នុងនោះរថយន្ត របស់ស្នងការដ្ឋានរាជធានីភ្នំពេញចំនួន១៨គ្រឿង​ ,កងរាជអាវុធហត្ថចំនួន០២គ្រឿង​ និងស្រាបៀរកម្ពុជាចំនួន០១គ្រឿង​ តែមិនបណ្តាលឱ្យប៉ះពាល់ដល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋជិតខាង​ និងអាយុជីវិតឡើយ ។ពន្លត់ចប់នៅម៉ោង៣និង៣៥នាទី ថ្ងៃខែឆ្នាំដដែល៕

adverise with khmeread
tiger
Loading ad ...