ឃាត់មនុស្ស៥នាក់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀននៅស្រុក​សំរោង​ទង

កំពង់ស្ពឺ​ ៖​ ជន​សង្ស័យ​ពាក់ព័ន្ធ​ករណី​ជួញដូ​រក្សាទុក​និងប្រើប្រាស់​សារធាតុ​ញៀនខុស​ច្បាប់​ ៥នាក់​ ត្រូវ​បាន​កម្លាំង​ប៉ូលិស​ស្រុក​សំរោង​ទង​ បង្រ្កាប​កាល​ពី​ថ្ងៃទី១០​ ខែកញ្ញា​ ឆ្នាំ​២០១៩​ វេ​លាម៉ោង​១២និង៣០នាទី​ នៅចំ​ណុ​ច​ព្រៃខាងត្បូងភូមិ​សៅកែ​ ឃុំរលាំងចក​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យ១- ឈ្មោះ ណន ទូម៉េង ភេទប្រុសអាយុ២៣ឆ្នាំ នៅភូមិសៅ​កែ ឃុំរលាំងចក ស្រុកសំរោងទង ឃាត់នៅចំ​ណុ​ច​ព្រៃខាងត្បូងភូមិ ដកហូគ្រឿងញៀន២កញ្ចប់,២-ឈ្មោះ ស៊ូ សឺ ភេទប្រុសអាយុ២៧ឆ្នាំ នៅភូមិសៅកែ ឃុំរលាំងចក ស្រុកសំរោងទង ចំណុចក្នុងព្រៃខាងត្បូងភូមិសៅកែ​ ដកហូតគ្រឿងញៀន ចំនួន១៣កញ្ចប់,៣-ឈ្មោះ កែវ សីហូ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិពោធិ ឃុំរលាំងចក ស្រុកសំរោងទង,៤- ឈ្មោះ នួន ឡុង ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិអណ្ដូង​ប្រេង ឃុំរលាំងចក ស្រុកំសំរោងទង និង៥-ឈ្មោះ ជិប ណារ៉ុង ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិអណ្ដូងប្រេង ឃុំរលាំងចក ស្រុកសំរោងទង។​ អ្នកទាំង​បី​សមត្ថកិច្ចដកហូតគ្រឿងញៀនបាន​២ក​ញ្ចប់​ ,ជញ្ជីងថ្លឹង​អេឡិចត្រូនិក​១គ្រឿង​ និងសម្ភារៈប្រើប្រាស់មួយចំនួន។

សរុបកិច្ចប្រតិបត្ដិការខាងលើនេះ​ ឃាត់មនុស្ស​ ៥នាក់​ ដកហូតសារធាតុជាគ្រឿងញៀន១៧កញ្ចប់,ជញ្ជីងថ្លឹងអេឡិច​ត្រូនិក​ មួយគ្រឿ​ង​, ទូរស័ព្ទដៃ​៥គ្រឿង​ និងសម្ភា​រៈ ប្រើប្រាស់មួយចំនួនទៀត។បច្ចុប្បន្ន​ ជន​សង្ស័យ​ត្រូវ​បាន​សាកសួរ​នៅ​អធិការ​ដ្ឋាន​​ស្រុក​ ដើម្បី​បញ្ជូន​ទៅ​ការិ​យាល័យ​ជំនាញ​ខេត្ត​ កសាងសំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​ អមសាលាដំបូងខេត្ដកំពង់ស្ពឺ​ ចាត់ការតាមនីតិវិធី​ច្បាប់​៕

adverise with khmeread
tiger
Loading ad ...