adverise with khmeread F340ceed 98b6 4dab b463 e989f9e7ffdf

ចេញពី​គុក​បាន​១​ខែ​លួច​ម៉ូតូ​បានសម្រេច​ជាប់​ខ្នោះ​ចូល​គុក​វិញ

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ដែល​ទើប​ចេញពី​គុក​បាន​១​ខែ​ដោយ​ជាប់​ពីបទ​មនុស្សឃាត​ដោយ​ចេតនា ត្រូវបាន​ប្រ​រ​ជា​ពលរដ្ឋ​ចាប់វាយ​ស្ទើ​ស្លាប់​ទើប​ប្រគ​ល្យ់​សមត្ថកិច្ច​បន្ទាប់ពី​ជនសង្ស័យ​ម្នាក់​នោះ​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​បានសម្រេច កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី ព្រឹក​ថ្ងៃទី​១៧​ខែមីនា​ឆ្នាំ​២០១៦ នៅ​ចំណុច​បន្ទប់​ជួល​មួយកន្លែង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ  ខណ្ឌ​ពោធិ​សែន​ជ័យ។​

    ប៉ូលិស​និយាយថា  ជនសង្ស័យ​ឈ្មោះ​កូយ  វុ​ធ ហៅ​ម៉ាប់​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​ស្នាក់នៅ​ម្តុំ​បូរី​កីឡា  សង្កាត់​វាល់វង់ ខណ្ឌ​៧​មករា មាន​ស្រុកកំណើត​នៅ​ភូមិ​បារាយណ៍ ឃុំ​បារាយណ៍ ស្រុក​ស្រី​ធ​កណ្តាល ខេត្តព្រៃវែង​។​

    ចំណែក​ជនរងគ្រោះ​ជា​ម្ចាស់​ម៉ូតូ​ឈ្មោះ​កែង ម៉ៅ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ មុខរបរ​ជាងឈើ ស្នាក់នៅ​កន្លែងកើតហេតុ មាន​ស្រុកកំណើត​នៅ​ខេត្តព្រៃវែង​។ ម៉ូតូ​ដែល​ជនសង្ស័យ​កាច់​សោ​.​ក​លួចបាន​សម្រេច​នោះ​ម៉ា​កនិច​ព​ណ៍ស ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1 FK -1848​។​

    តាម​សំដី​ជនរងគ្រោះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​ម៉ូតូ​របស់ខ្លួន​បាន​បែក​កង់​ខាងក្រោយ​ដោយ​ជិត​ដល់​ម៉ោង​ចូលធ្វើការ​ទើប​ទុក​ម៉ូតូ​នៅមុខ​បន្ទាប់​ចាក់សោ​.​ក​ក្នុង​បរិវេណ​របង​ផ្ទះជួល។ លុះ​រហូតមកដល់​វេលា​កើតហេតុ​ខ្លួន​បាន​ចេញពី​ធ្វើការ​មកដល់​មុខ​បន្ទប់​ស្រាប់តែ​ឃើញ​ជនសង្ស័យ​កំពុង​អង្គុយ​លើ​ម៉ូ​តូប​ញ្ឆះ​បម្រុង​ចេញទៅ​ក៏​ស្រែកថា​ចោរៗ​ទើប​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នាំគ្នា​ដេញចាប់បាន​វាយ​ស្ទើរ​ស្លាប់​ទើប​ប្រគល់ឱ្យ​សមត្ថកិច្ច​។​

    ក្រោយពេល​កើត​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​ចំណុចកើតហេតុ​និង​នាំខ្លួន​ជនសង្ស័យ​មក​ទីស្នាក់ការ​ប៉ុស្តិ៍​ចោមចៅ​ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​អធិការ​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាត់ការ​តាមច្បាប់​។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​ទើបតែ​ចេញពី​គុក​រយៈពេល​មួយខែ​ទេ​ដោយ​ជាប់​ពីបទ​មនុស្សឃាដ​គិតទុក​ជាមុន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់