ឃាត់ចិន៤នាក់វាយរុញបុរសចិនម្នាក់ចូលក្នុងឡានឱ្យរបួសដោយសារទំនាស់

ភ្នំពេញ​ ៖​ មានករណី​ប្រើអំពើហិង្សា​ដោយ​ចេតនា​វាយរុញបញ្ចូលរថយន្ត​បណ្តាល​ឱ្យបាក់​ក្តោង​ច្រមុះ​ និងប៉ោងភ្នែកឆ្វេងបុរសជនជាតិចិនម្នាក់​ បង្កឡើង​ដោយ​ជន​សង្ស័យ​ចិន​៤​នាក់​ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង​ ៣រសៀល​ថ្ងៃ​ទី​១០​ កញ្ញា​ឆ្នាំ២០១៩​ នៅចំណុច​មុខ​ផ្ទះ​សំណាក់​ដំរី​ធំ​ ស្ថិតភូមិក្បាល​ដំរី​២​ សង្កាត់​កាកាប​២​  ខណ្ឌ​ពោធិ៍​សែនជ័យ​ ។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យទី១-ឈ្មោះ​  XU YoanYoan ភេទ​ប្រុស​អាយុ​៣៤ឆ្នាំ​  ជនជាតិ​ចិន​ មុខរបរធ្វេី​នៅកាស៊ី​ណូ​ ,ទី២-ឈ្មោះ​  Zhan Bin. ភេទ​ប្រុស​អាយុ​៣៧ឆ្នាំ​ ជនជាតិ​ចិន​ ធ្វើ​ការ​នៅ​កាស៊ីណូ​,ទី​៣-ឈ្មោះ​  Zhuqing Wu. ភេទ​ប្រុស​អាយុ​៣០ឆ្នាំ​ជនជាតិ​ចិន​ មុខរបរធ្វេី​ការ​ក្រុមហ៊ុន​និង ទី​៤-ឈ្មោះ​  Zhan Liming. អាយុ​២៥ឆ្នាំ​  ជនជាតិ​ចិន​  ធ្វើ​ការ​នៅ​កាស៊ីណូ​ ។មធ្យោបាយ​បាយ​  រថយន្តម៉ាក​RX300 ពណ៌​ទឹកមាស​  ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ​  2A-6881 ។ 

ចំណែកជន​រងគ្រោះ​ឈ្មោះ​  Chi Fuming ភេទ​ប្រុស​អាយុ​២៧ឆ្នាំ​  ជនជាតិ​ចិន​ មុខរបរ​ទេសចរណ៍​ ស្នាក់​នៅ​ផ្ទះ​សំណាក់​ខាយសាន​   តាមបណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​  ភូមិ​ក្បាល​ដំរី​២​ សង្កាត់​កាកាប​២​ ខណ្ឌ​ពោធិ៍​សែនជ័យ​។ ស្លាកស្នាម​បាក់​ក្តោង​ច្រមុះ​និងប៉ោងភ្នែកឆ្វេង បែកមាត់ចេញ​ឈាម​។ 

បច្ចុប្បន្នជនសង្ស័យ បានបញ្ចូនទៅកាន់ផ្នែកជំនាញ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន បន្តតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...