រំលោភសេ​ពស​ន្ថវៈរត់គេចខ្លួនបានជាងមួយឆ្នាំស្មានតែរួចខ្លួន ,មកវិញជាប់ខ្នោះខានបុណ្យភ្ជុំ

បាត់ដំបង​ ៖ ជនជាប់ចោទម្នា​ក់ត្រូវបានប៉ូលិសការិ​យា​ល័យព្រ​ហ្មទណ្ឌ​កម្រិ​តធ្ងន់ខេត្តឃាត់ខ្លួន នៅត្រង់ចំណុចភូមិ​ដូ​នមាយ​ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបងនៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅ ដោយ​ចោទប្រ​កាន់​ពីបទរំ​លោភសេ​ពស​ន្ថវៈ ប្រព្រឹត្តនៅចំណុចភូមិ ឃុំ​ ​កន្លែងឃា​ត់ខ្លួន​ជនសង្ស័យខា​ងលើ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ រួចគេចខ្លួនបាត់ជាងមួយឆ្នាំ ។

ប៉ូលិសនិយាយថា​ ការចាប់ខ្លួនយោងតាម ដីកាបង្គាប់ឱ្យចាប់ និងឃុំ​ខ្លួនពិ​រុទ្ធជ​ននេះ សម្របសម្រួលនិងចេញដីកាដោ​យ​លោក​ រ៉ែម សុភក្តិ ប្រធានក្រុមប្រឹក្សាជំនុំជ​ម្រះសា​លាដំ​បូងខេ​ត្តបា​ត់ដំប​ង ឆ្លើយតបតាមពាក្យ​បណ្តឹ​ងរប​ស់ជ​នរងគ្រោះ មិនស្គាល់ឈ្មោះក្នុ​ង​សំណុំរឿង រំលោភ​សេពស​ន្ថវៈ កាលពីដើមឆ្នាំ២​០​១៨ ។ ជនជាប់ចោទម្នាក់នេះ បានរត់ភៀសខ្លួនចេញពីស្រុកកំណើតបានជាង១ឆ្នាំ ក្នុងករណីរំលោភសេព​សន្ថវៈ ពេលត្រឡប់មកចូលស្រុកវិ​ញ សមត្ថកិច្ចបានវ៉ៃខ្នោះ។ 

បច្ចុប្បន្នកម្លាំងប៉ូលិសការិ​យា​ល័យព្រ​ហ្មទណ្ឌ​កម្រិ​តធ្ងន់ខេត្តបានរៀបចំសំណុំរឿង​ប​ញ្ជូន ទៅកាន់សាលាដំបូងខេ​ត្ត​បាត់ដំបង ដើម្បីអនុវត្តន៍ទោសតា​មនី​តិវិធី ៕

adverise with khmeread
tiger
Loading ad ...