រថយន្តធំនិងរថយន្តធំបើកបុកគ្នាស្លាប់ម្នាក់, របួសធ្ងន់ម្នាក់នៅកំពង់ស្ពឺ

កំពង់ស្ពឺ​ ៖​ មានករណីគ្រោះថ្នាក់​ចរាចរណ៍​ រវាងរ​ថ​យន្ត​ធំបុក​ជាមួយ​រថយន្តធំ​បណ្តាល​ឱ្យស្លាប់​មនុស្ស​ម្នាក់​ និង​របួសធ្ងន់​ម្នាក់​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​លេខ​៦០​និង​៦១​ ស្ថិត​ក្នុងភូមិ​ក្បាលថ្នល់​ ឃុំ​មហា​សាំង​ ស្រុក​ភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ ម៉ោងទៀបភ្លឺ​​ថ្ងៃទី​១១​កញ្ញា ​ឆ្នាំ​២០១៩ ​ ​។​

​សមត្ថកិច្ចនិយាយថា​ ដំបូងគេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាកហ៊ីយ៉ាន់​ដាយ​ ពណ៌​ខៀវ​ពាក់​ផ្លាក​លេខ​ព្រះសីហនុ​2B-6490​ដឹក​ត្រី​ចំ​ហុយ ​បើក​បរ​ពី​លិចទៅ​កើត​​ ​បើកបរ​ដោយឈ្មោះ វិចិ​​ត្រ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ ​រស់នៅ​ខេត្តកំពត ​អ្នករួមដំណើ​មានឈ្មោះ មករា ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ​ មុខរប​រជា​ព្រូ​រថយន្ត​ រស់នៅ​ភូមិ​ត្រពាំង​ព្រៃ​ប្រោះ ឃុំ​ទឹកថ្លា ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ 

​លុះ​មក​ដល់​ចំណុចកើតហេតុ​ សង្ស័យ​អ្នកបើកបរ​ងងុយដេក​មួយ​ភាំង ​បុក​ពីក្រោយ​ពេញទំហឹង​រថយន្ត​ដឹក​ទូ​កុង​តឺ​ន័​រ​ម៉ាក​FREIGHTLINER ក្បាល​ពណ៌​ស​ពាក់​ផ្លាក​លេខ​ភ្នំពេញ​3C-7669​ បណ្តាល​ឱ្យស្លាប់ឈ្មោះ មករា​ កៀប​ជាប់​កា​ប៊ីន​រថយន្ត​ភ្លាមៗ​ និង​​ឈ្មោះ​វិចិត្រ​រងរបួស​ធ្ងន់​។​

​ក្រោយ​កើតហេតុ​ អ្នកបើករថយន្ត​ដឹក​កុង​តឺ​ន័​រ​ចុះ​រត់​បាត់​​។​ចំណែកជនរងគ្រោះរបួសធ្ងន់​ដឹកយក​ទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យបង្អែកខេត្ត។ ​ ស​ព​ជនរងគ្រោះ​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​  ៕

adverise with khmeread
tiger
Loading ad ...