ឃាត់មនុស្សទាំងហ្វូងពាក់ព័ន្ធគ្រឿងញៀននៅក្រុង​សៀមរាប

សៀមរាប ៖ កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានចុះបង្ក្រាបករណីរក្សាទុក​ ជួញដូរ​ ចាត់ចែង និង​ប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀននៅចំណុចដីឡូត៍ទុកចោលមួយកន្លែងស្ថិតក្នុងក្រុមទី១ ភូមិវត្តស្វាយ​ សង្កាត់​សាលាកំរេីក​ ក្រុង​សៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៩ ពីវេលាម៉ោង៣រសៀល ដល់ម៉ោង៧យប់ដោយឃាត់មនុស្សទាំងហ្វូង។ 

ប៉ូលិសនិយាយថា​ ប៉ូលិសបានឃាត់ខ្លួនមនុស្សសរុប៤៨នាក់​ ធ្វើតេស្តទឹកនោម វិជ្ជមាន ៤៦នាក់ និង ២នាក់ អវិជ្ជមាន។  ប៉ុន្តែជនសង្ស័យទាំងពីរនាក់នោះ គឺជាអ្នកជិះម៉ូតូចូលមករកទិញថ្នាំញៀន ។ករណីបង្រ្កាបនេះ ប៉ូលិសដកហូតបាននូវ ម្សៅមេតំហ្វេតាមីនសរុប ២០ កញ្ចប់​ ស្មើនឹងទម្ងន់៤ក្រាម​ និងឧបករណ៍ប្រេីប្រាស់មួយចំនួនទៀត ។

បច្ចុប្បន្នប៉ូលិសបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី​  ៕

adverise with khmeread
tiger
Loading ad ...