រថយន្តបើកលឿនមិនប្រកាន់ស្តាំបុកម៉ូតូទាំងកម្រោលស្លាប់២នាក់

សៀមរាប​ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តនិងម៉ូតូ​ នានៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៩ វេលាម៉ោង ៨និង១៧នាទីយប់ នៅចំណុចខាងជើងផ្លូវចុះ ភូមិភ្លួង ចម្ងាយប្រហែល ២០០ ម៉ែត្រ លើផ្លូវក្រាលកៅស៊ូ ស្ថិតនៅក្នុងភូមិភ្លុង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប បណ្តាលឱ្យស្លាប់២នាក់។ 

លោកវរសេនីយ៍ទោ ជ្រិញ គឹមនី អធិការប៉ូលិសស្រុកអង្គរធំបានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងរវាងរថយន្តម៉ាក់អ៊ីស៊ុយស៊ុយ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ សៀមរាប ២A- ៨៧៥៤ បើកបរទិសដៅពីជើងទៅត្បូង។  លុះដល់ចំណុចខាងលើក៏បានបុកម៉ូតូម៉ាកហុងដាឌ្រីម ពាក់ស្លាកលេខសៀមរាប ១X-២៤៥៣ ដែលជិះឌុកគ្នា ០២នាក់ មានទិសដៅពីត្បូងទៅជើង ។ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ ។ 

លោកបន្តថា​ ករណីនេះបណ្ដាលឱ្យអ្នកបើកបរម៉ូតូនិងអ្នកជិះពីក្រោយម្នាក់ស្លាប់ ឈ្មោះឈិនវន ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំខេត្តសៀមរាប និងឈ្មោះ ភិន រ៉េ ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នាខាងលេី ។

ក្រោយពីកើតហេតុខាងលើ កម្លាំងប៉ូលិសជំនាញស្រុក បានចុះទៅដល់ពិនិត្យដល់កន្លែងកើតហេតុធ្វើការវាស់វែង និងបានធ្វើកំណត់ហេតុដកហូតវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋានស្រុកអង្គរធំ ដើម្បីអនុវត្តនីតិវិធីបន្ត។  មូលហេតុគ្រោះថ្នាក់នេះបណ្តាមកពីរថយន្តបើកបរក្នុងល្បឿនលឿនហើយមិនប្រកាន់ស្តាំ។ចំណែកសាកសព ប៉ូលិសបានប្រគល់ជូនទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

adverise with khmeread
tiger
Loading ad ...