លោក Gareth Southgate: ក្រុមអង់គ្លេសអាចនឹងបាត់បង់ឱកាសនៅ Euro 2020 ប្រសិនបើមានកំហុសដដែលៗនៅតំបន់ការពារ

        គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេសលោក​ Gareth Southgate បាន​ព្រមាន​កីឡាករ​របស់​លោក​ថា ពួកគេ​​នឹងជួប​រឿងខកចិត្ត​នៅ Euro 2020 ប្រសិនបើ​សាង​កំហុស​ដដែលៗ​ដូចពេល​ប្រកួត​ជាមួយ​ក្រុមកូសូវ៉ូ​កាលពីយប់ថ្ងៃអង្គារ៍។

        ក្រុម​អង់គ្លេស​នឹង​កក់​កៅអី​សម្រាប់​ការ​ប្រកួត​ European Championship នៅ​រដូវក្តៅឆ្នាំក្រោយ​ ប្រសិនបើឈ្នះ​ក្រុម​សាធារណរដ្ឋឆែក​នៅ​ខែតុលាខាងមុខ​ ។

        បើទោះបីជាក្រុមអង់គ្លេសបាន​យក​ឈ្នះ​ក្រុម​កូសូវ៉ូ​ ៥-៣ កាលពីយប់ថ្ងៃអង្គារ៍ក៏ដោយ ក៏ប៉ុន្តែ​ជ័យជម្នះ​នេះ​ប្រែជា​អាប់អួរដោយសារតែ​ប្រព័ន្ធការ​ពារ​ដ៏ធូររលុង​របស់​ពួកគេ​ បន្ទាប់ពីខ្សែការពារាទាំងបីគឺ Michael Keane, Declan Rice និង Harry Maguire បណ្តោយ​ឲ្យ​ក្រុម​កូសូវ៉ូទាត់​បញ្ចូល​ទី​ដល់ទៅ៣​គ្រាប់។

        លោក Southgate បាន​និយាយថា “​កំហុស​ដែល​ធ្វើ​ឲ្យ​របូត​គ្រាប់បាល់​និង​ការ​ចាប់​ផ្តើម​មិន​បាន​ល្អ​។ មាន​កំហុស​យ៉ាងច្បាស់​ក្រឡែត។ យើង​ត្រូវ​ធ្វើ​ឲ្យ​បាន​ល្អជាងនេះ​”៕

adverise with khmeread
tiger
Loading ad ...