លោក Florentino Perez លាតត្រដាងមូលហេតុដែលក្លឹប Real Madrid មិនចុះកិច្ចព្រមព្រៀងផ្ទេរ Pogba និង Neymar

        ម្ចាស់ក្លឹប Real Madrid លោក Florentino Perez បាន​ប្រាប់ពីមូលហេតុដែលក្លឹបរបស់លោក​សម្រេចចិត្តមិន​បន្តការតាមប្រម៉ាញ់​ផ្ទេរកីឡាករ​ Paul Pogba និង​ Neymar នៅ​រដូវ​ក្តៅនេះ។

ក្លឹប Real Madrid ត្រូវ​បាន​ភ្ជាប់​ទៅនឹង​កិច្ច​ព្រម​ព្រៀង​ខ្សែបម្រើ​ Pogba  របស់​ក្លឹប​ Man Utd ​ពេញ​មួយ​រដូវក្តៅ​ ស្របពេល​កីឡាករ​សញ្ជាតិបារាំង​រូបនេះ​បាន​និយាយថា ខ្លួន​ចង់​ផ្ទេរទៅ​លេងនៅ​ពហុកីឡាដ្ឋាន Bernabeu ។

        បើទោះបីជាគ្រូបង្វឹកក្លឹប Real Madrid លោក Zinedine Zidance នៅ​តែជា​អ្នក​គាំទ្រ​កីឡាកររួមជាតិបារាំង​រូបនេះ ប៉ុន្តែ​ការកំណត់តម្លៃ​១៨០​លានផោន សម្រាប់ Pogba ​ពិតជា​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​សម្រេច​កិច្ច​ព្រមព្រៀ​ងផ្ទេរ​កីឡាកររូបនេះ។

        ក្លឹបយក្ស​អេស្ប៉ាញ​នេះ​ក៏បាន​ក្លាយ​ជា​ក្លឹប​ចុងក្រោយ​គេ ដែល​ចង់​ផ្ទេរ Neymar ផងដែរ និង​មាន​បំណង​ប្រជែង​ជាមួយ​ក្លឹប Barcelona ដើម្បី​ផ្ទេរ​កីឡាករ​ប្រេស៊ីល​រូបនេះ។

        ប៉ុន្តែក៏ដូចជា​ Pogba ដែរ ក្លឹប PSG បានទាមទារ​តម្លៃខ្ពស់​បំផុត​សម្រាប់ Neymar។

        នៅពេល​សួរនាំអំពី​កិច្ចព្រមព្រៀង​ផ្ទេរ Pogba គេជឿថា លោក Perez បានអះអាងថា Man Utd ​មិនចង់លក់​ ស្របពេលកិច្ច​ព្រមព្រៀង​ផ្ទេរ Neymar គ្រាន់តែជា​ការ​ប៉ាន់ប្រមាណរបស់បណ្តាញព័ត៌មាន​ មិនមែនចេញពីក្លឹបនោះទេ។

        ស្របពេល​ការ​មក​ដល់​របស់​កីឡាករ Eden Hazard, Luka Jovic​, Ferland Mendy និង​កីឡាករ​ផ្សេងទៀត​ លោក Perez សារភាពថា លោក​មានភាព​ស្ទាក់​ស្ទើរ​មិន​ចង់​ផ្ទេរកីឡាករ​​ Pogba និង Neymar មកបន្ថែមទៀតនោះទេ៕

adverise with khmeread
tiger
Loading ad ...