PSG និង Spurs គ្រោងប្រជែងគ្នាផ្ទេរ Paulo Dybala នៅខែមករាបន្តទៀត

        តាមព័ត៌មាន​ថា ក្លឹបយក្សបារាំង PSG និង​ក្លឹប Spurs គ្រោង​ដាក់សំណើរ​ផ្ទេរ​កីឡាករ Paulo Dybala របស់ក្លឹប Juventus ទៀយនៅ​រដូវ​កាល​ទិញដូរ​កីឡាករ​នៅ​ខែមករាខាងមុខ​នេះ។

        កីឡាករ​សញ្ជាតិ​អាហ្សង់ទីន​រូបនេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​ក្លឹប​ទាំង​ពីរ​កាលពី​ដំណាច់រដូវក្តៅ​ ប៉ុន្តែចក្លឹប PSG មិន​អាច​លក់​ចេញ​កីឡាករ Neymar ចេញដើម្បី​យក​ប្រាក់​មកប្រើ​ប្រាស់​សម្រាប់​ការងារផ្ទេរនេះ ស្របពេល​ក្លឹប Spurs ក៏មិន​បាន​សម្រេចកិច្ចព្រម​ព្រៀង​លក្ខខណ្ឌផ្ទាល់ខ្លួន​ផងដែរ។

        ប៉ុន្តែ​តាមសេចក្តី​រាយការណ៍​ថា ក្លឹបទាំងពីរ​នេះ​មិន​ទាន់​បោះ​បង់​ការ​តាម​ប្រមាញ់​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះនោះទេ ហើយ​នឹង​ដាក់​សំណើ​ផ្ទេរ​នៅ​ខែមករា​នេះទៀត។

        Dybala លេងបាន​ត្រឹម​តែ​១៤​នាទី​ប៉ុណ្ណោះ​នៅ​ក្របខណ្ឌ​ Serie A ក្នុង​ពីរ​ប្រកួត​កន្លងមកនេះនៅរដូវកាល​នេះ ស្របពេល​កីឡាករ Cristiano Ronaldo និង Gonzalo Higuain កំពុង​ធ្វើ​បាន​ល្អនៅតំបន់​ប្រយុទ្ធ៕

adverise with khmeread
tiger
Loading ad ...