ភ្នំពេញ ៖ តារាចម្រៀងនិយមច្រៀងបទបុរាណ និងបទចម្រៀងពីដើម លោក ឯក ស៊ីដេ បានរៀបអាពាហ៍ពិអាហ៍កាលពីពេលថ្មីៗនេះ ដោយមានការចូលរួម ពីសំណាក់តារារួមអាជីពជាច្រើនរូប។
ថ្វីបើការរៀបការរបស់លោកមានលក្ខណៈសាមញ្ញយ៉ាងណាក្តី ក៏លោកមានអារម្មណ៍រំភើបក្នុងថ្ងៃសិរីសួរស្តីជ័យមង្គលនេះដែរ។
លោកបានទទួលសារជូនពរពីលោក អ៊ុក ណារីម ដែលមានខ្លឹមសារថា"សូមជូនពរដល់គូស្វាមីភរិយាថ្មីមិត្តរួមអាជីព លោក ឯក ស៊ីដេ និងភរិយា ជួបតែ សុភមង្គល គ្រប់ពេលវេលា!"។
លោកឯក ស៊ីដេ បានច្រៀងបទពីដើមៗ ឲ្យក្រុមហ៊ុនឆ្លងដែន ដែលមានឈ្មោះល្បីយូរឆ្នាំមកហើយ។ សម្រាប់មនុស្សមានវ័យពី៣០ឆ្នាំឡើងទៅ ពេញចិត្តនឹងសំឡេងរបស់លោក ជាពិសេសបងប្អូនខ្មែររស់នៅក្រៅប្រទេសពេញចិត្តសំឡងរបស់គាត់យ៉ាងខ្លាំង៕
