ក្មេងជក់បារីក្នុងកីឡដ្ឋានដែលធ្វើឱ្យភ្ញាក់ផ្អើលពេញតួកគី តាមពិតគឺជាមនុស្សចាស់សោះ

វីដេអូកំពុងល្បីល្បាញយ៉ាងសម្បើមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម នៃទិដ្ឋភាពប្រិយមិត្តបាល់ទាត់តួកគីម្នាក់មើលទៅហាក់ស្ថិតនៅវ័យត្រឹម ១០ឆ្នាំស្តើងកំពុងជក់បារីយ៉ាងហំហួន ទីបំផុតត្រូវបានប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បង្ហើបឱ្យដឹងថា គាត់គឺបុរសវ័យ ៣៦ឆ្នាំម្នាក់។

អ្នកទស្សនាបង្កភាពច្របូកច្របល់យ៉ាងសម្បើមរូបនេះកំពុងជក់បារី ខណៈដែលគាត់បានមើលការប្រកួតរបស់ក្រុមរបស់គាត់ Bursaspor យកឈ្នះទៅលើ Fenerbahce ក្នុងលទ្ធផល ២ ទល់នឹង ១ នៅឯកីឡដ្ឋាន Timsah Arena ក្នុងទីក្រុង Bursa កាលពីថ្ងៃអាទិត្យកន្លងទៅ។

អ្នកទស្សនាការផ្សាយបន្តផ្ទាល់ការប្រកួតនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលនេះគឺជាផលប៉ះពាល់ក្រមសីលធម៌ធ្ងន់ធ្ងរមួយ ប្រសិនបើគាត់គឺជាក្មេងមួយរូបពិតមែនស្របពេលដែលគាត់កំពុងអង្គុយជិតក្មេងម្នាក់ផ្សេងទៀតដែលមើលទៅមានអាយុស្របាលគ្នា។

ប៉ុន្តែការពិតនៅពីក្រោយគាត់គឺមិនមែនជាក្មេងនោះទេ គាត់គឺជាបុរសស្ថិតនៅអាយុខ្ទង់ ៣០ឆ្នាំ ហើយក្មេងដែលអង្គុយនៅជិតគាត់ជាក់ស្តែងគឺជាកូនរបស់គាត់ មិនមែនជាពួកម៉ាក់របស់គាត់នោះទេ។

ទោះបីជាវីដេអូនេះបានប្រែទៅជារឿងគ្មានលក្ខណៈពិសេសដូចការភ័យខ្លាចលើកដំបូងក៏ដោយ ក៏បុរសនោះបានរំលោភបទបញ្ជាជក់បារីតួកគី ដែលបានពិន័យជាប្រាក់ ១៣ផោនចំពោះការជក់បារីនៅតាមទីសាធារណៈ។

ថវិកាដែលទទួលបានពីការផាកពិន័យនេះ ត្រូវបានបរិច្ចាគទៅឱ្យសប្បុរសធម៌សម្រាប់កុមារ ដែលមានជំងឺទាំងអ្នក ដែលមានជំងឺមហារីកឈាម ជំងឺ Down's និងជំងឺអូទីសឹម៕ 

 

adverise with khmeread
tiger
Loading ad ...