អ្នកអាចញ៉ាំអាហារឆ្ងាញ់ឱ្យបានច្រើនតាមដែលអាចធ្វើបាន ហើយបុរសម្នាក់នេះមកពីទីក្រុង Hangzhou ប្រទេសចិន បានទទួលមេរៀនដ៏ពិបាក នៅពេលឈាមរបស់គាត់ប្រែទៅជាទឹកដោះគោពណ៌ស បន្ទាប់ពីបរិភោគនំលោកខែបួនដុំរៀងរាល់ថ្ងៃ។
ដោយបារម្ភខ្លាចខូចនំលោកខែទុកចោលពេញផ្ទះ បុរសឈ្មោះ Wang បានបរិភោគវាយ៉ាងហោចណាស់ ៣ ទៅ ៤ នំក្នុងមួយថ្ងៃ។ អំឡុងពេលកំពុងពិនិត្យសុខភាពក្នុងខែនេះ ក្រុមគ្រូពេទ្យបានបូមឈាមដើម្បីពិនិត្យមើល តែភ្ញាក់ផ្អើល ដែលឈាមរបស់គាត់ហូរមកយឺត និងមានពណ៌សក្រាស់ឃ្មឹគ។
ភ្លាមនោះពេទ្យបានយកឈាមទៅពិនិត្យមើល ជាលទ្ធផលឃើញថា ទ្រីគ្លីសេរីដក្នុងឈាមរបស់គាត់មានរហូតដល់ទៅកម្រិត ១៦,៦mmol/L ដែលនេះច្រើនជាង ១០ ដងចំពោះមនុស្សធម្មតា។
ទ្រីគ្លីសេរីដ គឺជាប្រភេទខ្លាញ់មួយមានក្នុងរាងកាយមនុស្ស ដែលវាបំលែងពីកាល់ឡូរីមិនប្រើប្រាស់។ កម្រិតនៃសារធាតុនេះខ្ពស់នាំឱ្យស្ទះសរសៃឈាម និងនាំឱ្យកើតជំងឺដាច់សរសៃខួរក្បាល ជំងឺបេះដូង និងជំងឺផ្សេងៗទៀត៕
