អ្នកវិទ្យាសាស្ត្រព្រមានថា បុរសងាប់លិង្គមានឱកាសខ្ពស់ក្នុងការកើតជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល និងស្លាប់មុនអាយុ

ការស្រាវជ្រាវមួយបានលើកឡើងថា បុរសដែលងាប់លិង្គអាចមានហានិភ័យខ្ពស់ក្នុងការកើតជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល ឬ ស្លាប់មុនអាយុ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃពុធទី១១កញ្ញា។

អ្នកវិទ្យាសាស្ត្រចិនបានពិនិត្យមើលការសិក្សាចំនួន ២៥ ដែលមានបុរសចូលរួមសរុបជាង ១៥៤.០០០ នាក់។

ពួកគេបានរកឃើញថា បុរស ដែលពិបាកបះលិង្គឱ្យរឹង ងាយនឹងកើតជំងឺបេះដូង ៥៩ ភាគរយជាង បុរស ដែលគ្មានបញ្ហាជាមួយអាអូនតូច។

ការស្រាវជ្រាវនេះបានរកឃើញថា ការងាប់លិង្គក៏បង្កើនហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាល ៣៤ ភាគរយចំពោះបុរស និងការស្លាប់មុនអាយុ ៣៣ ភាគរយផងដែរ។

ក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា បរាជ័យក្នុងការឡើងរឹងនៃលិង្គ គឺជាសញ្ញាដំបូងបង្ហាញពីលំហូរឈាមខ្សោយនៅក្នុងរាងកាយ។

ការសិក្សានេះធ្វើឡើងដោយសាកលវិទ្យាល័យឈ្មោះ The Second Affiliated Hospital of Nanchang University។ 

បញ្ហាងាប់លិង្គប៉ះពាល់បុរសជាង ១០០ លាននាក់នៅជុំវិញពិភពលោក ដែលគ្រោងនឹងកើនឡើងដល់ ៣០០ លាននាក់ត្រឹមឆ្នាំ ២០២៥៕

adverise with khmeread
tiger
Loading ad ...