ហាយឡែនឌ័រទម្លុះជញ្ជាំងចូលលេងផ្ទះខេងមួយអ៊ី

ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀត បានបើកបរក្នុងស្ថានភាពស្រវឹងបោះពួយយ៉ាងលឿនរេង្កូតមកខាងឆ្វេងដៃទៅបុកខឿនចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យរេចង្កូតមកខាងស្តាំវិញបន្តទៅបុកជញ្ជាំងផ្ទះលក់ទូរស័ព្ទទម្លុះ ធ្លុះក្បាលចូលមួយកំណាត់ទៅខាងក្នុង​ រងការខូតខាតយ៉ាងដំណំតែសំណាងល្អមិនផ្ទុះឆេះឬបង្កឱ្យនរណាម្នាក់រងរបួសនោះទេ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ទី១២ ខែកញ្ញា ឆ្នាំ២០១៩ស្ថិតតាមបណ្ដោយផ្លូវលេខ២១៧ចំណុចហាងលក់ទូរស័ព្ទយីហោ​ ខេង​ មួយអ៊ី​ នៅមុខផ្សារស្ទឹងមានជ័យចាស់ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ ដំបូងគេឃើញបុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតស្រវឹងស្រាជោក បានបើករថយន្តហាយឡែនឌ័រមួយគ្រឿង  ពណ៌ទឹកមាស មិនមានស្លាកលេខធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៧ ក្នុងទិសដៅពីលិចទៅកើត ។ 

ខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកខឿនចែកផ្លូវបណ្ដាលឱ្យខូចខាតបែក៣ដុំហើយរថយន្តមិនទាន់អស់ល្បឿនបានរេចង្កូតមកខាងស្ដាំដៃវិញដោយតៃកុងបាត់បង់ម្ចាស់ការជ្រុលទៅបុកជញ្ជាំងផ្ទះលក់ទូរស័ព្ទដៃ យីហោ ខេង មួយអ៊ី​ ពេញទំហឹងទម្លុះក្បាលរថយន្តមួយកំណាត់មុខចូលទៅក្នុងនិងដាច់កង់មុខខាងឆ្វេងទៅមុខលែងរួច។តែសំណាងល្អរថយន្តមិនផ្ទុះឆេះឬបង្កឱ្យនរណាម្នាក់រងរបួសឬក៏ស្លាប់នោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅប៉ូលិសជំនាញមកវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

adverise with khmeread
tiger
Loading ad ...