យុវជន២នាក់​មកលេងណេត​ កើត​ជម្លោះ​ជាមួយ​យុវជនស្ទាវមួយ​ក្រុមទៀត​ ដកដាវកាប់​របួសប៊ីសដាច់ក​ដៃ​

ភ្នំពេញ​ ៖​ យុវជន​២នាក់​ជិះ​រថយន្ត​Lexus GS300 មួយ​គ្រឿង​មកដាក់លុយចូលក្នុង​អាខោន​ និងអង្គុយ​លេងណេត​មួយ​សន្ទុះ​ ស្រាប់តែ​កើតទំនាស់​ពាក្យ​សម្ដី​រហូតដល់​ភាគី​ម្ខាងទៀត​ដែលនៅ​ក្នុង​ផ្ទះហ្គេម​ ដកដាវកាប់​ទៅ​លើ​យុវជនម្នាក់​ភាគី​ខាងរថយន្ត​  បណ្តាល​ឱ្យត្រូវ​ក្បាល​និង​ដៃធ្ងន់​ធ្ងរ​ កាលវេ​លាម៉ោងប្រហែល១០និង​៣០នាទីយប់ថ្ងៃទី ១១​ ខែកញ្ញាឆ្នាំ២០១៩​ តាមដងផ្លូវលេខ១៣៤ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋបានឱ្យដឹងថា​ មុនដំបូងគាត់បានឃើញយុវជន២នាក់​ជិះ​រថយន្ត​មួយ​គ្រឿង​ម៉ាក​LEXUS GS300 ពណ៌​ខ្មៅ​មកឈប់ចូលទៅក្នុងកន្លែងលេងណេត​(ហ្គេម​)។ មួយ​សន្ទុះ​ក្រោយ​មក​ស្រាប់​តែ​ឮសម្លេង​ឈ្លោះ​គ្នា​ ពេល​នោះ​យុវជនខាងរថយន្តម្នាក់ដើរទៅវ៉ៃ​ យុវជនម្នាក់​ទៀត​ ដែលកំពុង​អង្គុយ​លេងណេត​ទីនោះ​ រួចយុវជន​ខាងរថយន្ត​LEXUSGS300 បានដើរ​ចេញ​មកក្រៅ​ ។ 

ឃើញ​ដូចនេះ​ ក្រុមខាងយុវជនក្នុងណេត​បានរត់យកដាវ​ដេញកាប់ទៅលើ ក្រុមខាង​រថយន្ត​  បណ្តាល​ឱ្យម្នាក់​រងរបួស​ក្បាល​និង​ដៃធ្ងន់​ធ្ងរ​ បន្ទាប់​មក​យុវជន​ខាងរថយន្ត​បាននាំគ្នាឡើងបើករថយន្ត​ទាំងរបួស​បើកបំបុកក្រុមយុវជនដែកមានដាវ​ក្នុងគោលបំណង​រំដោះខ្លួនចេញ​ ។ ស្រាប់​តែ​ជ្រុល​បុកផ្ទះប្រជាពលរដ្ឋបណ្តាល​ឱ្យបាក់បែក​បាក់។   ចំណែក​រថយន្ត​ខូចខាត​និងបែកកង់មុខខាងស្តាំ​ ប៉ុន្តែ​ព្យាយាម​បើក​យកមិត្តភក្តិយកទៅ​មន្ទីរពេទ្យ​សុក្រឹត​  តែខាង​ពេទ្យ​មិនទទួល​បានខាងគ្លីនិកហុកហាក់​ មកដឹកទៅសង្គ្រោះ​បន្ត។ 

ចំណែក​រថយន្ត​ខូចខាត​ទៅ​មុខលែងរួច​ សមត្ថកិច្ចមកទាន់ក៏ធ្វើការនាំខ្លួន​យុវជនម្នាក់ខាងរថយន្ត​ LEXUSGS300 យក​មកប៉ុស្តិ៍មនោរម្យដើម្បីធ្វើការសួរនាំនិងឈានទៅដល់ចាប់ខ្លួនភាគី បង្កម្ខាង​ទៀតមកចាត់ការតាមផ្លូវច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab