ព្រះសីហនុ ៖ មានករណីអគ្គីភយ័ឆេះផ្ទះប្រជាពលរដ្ឋនៅជិតសាលាបឋមសិក្សាសម្តេចជាស៊ីមជាប់នឹងផ្សារពាណិជ្ជកម្មក្នុងសង្កាត់លេខ២ក្រុងព្រះសីហនុ នៅវេលាម៉ោងប្រមាណ៣កន្លះរសៀលថ្ងៃ១៧មិនា២០១៦នេះ។
ប្រភពបាន្យដឹងថា ក្នុងនោះមានជនរងគ្រោះខ្លះជាគ្រូបង្រៀនផង ក្រុមពន្លត់អគ្គិភ័យបានគ្រប់គ្រងស្ថានការណ៍បាន រីឯភ្លើងក៍បានរលត់ជាបណ្តើរៗវិញហើយ ក្រោយឆាបឆេះអស់រយៈពេលជិតមួយម៉ោង។
នៅមិនទាន់មានរបាយការណ៍លម្អិតពីមូលហេតុឬមនុស្សរងគ្រោះ និងការខូចខាតនៅ ឡើយ។ ប៉ុន្តែឃើញមានផ្ទះជាប់ៗគ្នាយ៉ាងតិចក្រោម១០ខ្នងរងការខូចខាត ក្នុងនោះផ្ទះខ្លះរងការខូចខាតទាំងស្រុងតែម្តង៕
