កម្មកររោងចក្រនិងកម្មករសំណង់៣នាក់លលេងជាមួយថ្នាំញៀនត្រូវសមត្ថកិច្ចវ៉ៃខ្នោះ

ភ្នំពេញ​ ៖​ កម្មកររោងចក្រនិងកម្មករសំណង់៣នាក់លលេងជាមួយថ្នាំញៀនត្រូវសមត្ថកិច្ចចម្រុះចាប់ខ្លួន​ នាថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៧និង២០នាទីយប់ ត្រង់ចំណុចមុខវត្តសំបួរមាស ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។

 ប៉ូលិសនិយាយថា​ ជនសង្ស័យ៣នាក់រួមមាន​  ១-ឈ្មោះ សយ សែន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់  ស្នាក់នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ,២-ឈ្មោះ សយ សឿ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់  ស្នាក់នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ និង៣-ឈ្មោះ រុំ រាម ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃព្រីង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ វត្ថុតាងចាប់យកក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់តូចនិងម៉ូតូ០១គ្រឿង។  

ប៉ូលិសបន្តថា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៧យប់ កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌដង្កោ ដឹកនាំដោយលោក ប៊ុន ណារុំ អភិបាលរង,លោកស្រីវរសេនីយ៍ទោ ចាន់ ជា អធិការរង,លោកវរសេនីយ៍ត្រី ជា ផល្លា មេបញ្ជាការរង បានចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ ត្រង់ចំណុចមុខវត្តសំបួរមាស ផ្លូវ២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ  ។ 

លុះដល់វេលាម៉ោង៧និង២០នាទីយប់ ថ្ងៃខែឆ្នាំដដែល ក៏មានជនសង្ស័យ៣នាក់ ១-ឈ្មោះ សយ សែន ភេទប្រុស អាយុ២១ឆ្នាំ, ២-ឈ្មោះ សយ សឿ ភេទប្រុស អាយុ២២ឆ្នាំ, ៣-ឈ្មោះ រុំ រាម ភេទប្រុស អាយុ២៨ឆ្នាំ,បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រៃវែង1Q-9668  ដោយឈ្មោះ រុំ រាម ជាអ្នកបើកម៉ូតូ ទិសដៅពីជើងទៅត្បូង ឆ្លងកាត់គោលដៅខាងលើ ។ 

ដោយមានការសង្ស័យសមត្ថកិច្ច បានហៅឱ្យយឈប់ម៉ូតូធ្វើការត្រួតពិនិត្យឆែកឆេររកឃើញក្រាមពណ៌សថ្លាចំនួន០១កញ្ចប់ថង់តូច ដែលឈ្មោះ សយ សែន បានទុកក្នុងហោប៉ៅខោមុខខាងស្តាំ  ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់ខាងលើ  រួមនិងវត្ថុតាង  យកមកធ្វើការសាកសួរនៅអធិការដ្ឋានប៉ូលិសខណ្ឌដង្កោតាមនីតិវិធីច្បាប់តែម្ដង ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab