ខឹងមេការសំណង់ចិនមិនបើកលុយឱ្យ, ទាញកាំបិតប៉័ងតោដេញកាប់ឱ្យរបួសត្រូវប៉ូលិសឃាត់ខ្លួន

ភ្នំពេញ​ ៖​ កម្មករសំណង់ជនជាតិចិនម្នាក់ត្រូវបានប៉ូលិសខណ្ឌទួលគោកឃាត់ខ្លួន​ នាថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៨យប់នៅក្នុងការដ្ឋានសំណង់ហ្គេតវេ ដីឡូត៍គ្មានលេខ ផ្លូវលេខ១៣២ ក្រុមទី៣៣ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក បន្ទាប់ពីយកកាំបិតកាប់មេការសំណង់ជនជាតិចិនឱ្យរបួស​ ដោយសារខឹងមិនព្រមបើកលុយឱ្យខ្លួន​ ។ 

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ LIZHIQUAN ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិចិន មុខរបរ កម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ហ្គេតវេ ដីឡូត៍គ្មានលេខ ផ្លូវលេខ១៣២ ក្រុមទី៣៣ ភូមិ១០ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។វត្ថុតាងចាប់យកកាំបិតប៉័ងតោដងឈើចំនួន១ ជារបស់ជនសង្ស័យ ។

ចំណែកជនរងគ្រោះឈ្មោះ ZHANG DING JUN ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុខរបរ មេការគ្រប់គ្រងក្រុមហ៊ុនសំណង់MCC ក្នុងការដ្ឋានសំណង់ហ្គេតវេ ស្នាក់នៅផ្ទះជួលលេខ២០០ ផ្លូវលេខ១៥៦ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។ ជនរងគ្រោះរងរបួស១កាំបិតចំកំភួនដៃឆ្វេងដេរចំនួន៣ថ្នេរ ។

ប៉ូលិសបន្តថា​ មូលហេតុបង្កហិង្សាដោយមេការមិនបើកប្រាក់ខែឱ្យរូបខ្លួន កំណត់ពេលវេលាមិនពិតប្រាកដ ត្រូវការលុយចាំបាច់បណ្តាលឱ្យជនសង្ស័យប្រព្រឹត្តអំពើហិង្សា។ ពេលឃាត់ខ្លួនសមត្ថកិច្ចបានយកទឹកនោមជនសង្ស័យធ្វើតេស្តិ៍គ្មានសារធាតុញៀន ។

បច្ចុប្បន្នបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌទួលគោកចាត់ការបន្តតាមនីតិវិធី​ ៕

adverise with khmeread
tiger
Loading ad ...