ឃាត់ជនសង្ស័យប្រុសស្រី២នាក់ជាមួយថ្នាំញៀន២៥កញ្ចប់នៅសង្កាត់ព្រែកឯង

ភ្នំពេញ​ ៖​ ជនសង្ស័យប្រុសស្រី២នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍ព្រែកឯង ឃាត់ខ្លួននៅក្នុងខ្ទមដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន​ នាថ្ងៃទី១១កញ្ញាឆ្នាំ២០១៩ ម៉ោង៨និង៤០នាទីយប់។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យ១-ឈ្មោះព្រឿង ចំណាប់ ភេទប្រុស អាយុ២៥ ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដនិង២-ឈ្មោះលី មួយហ៊ាង ភេទស្រី អាយុ៣០ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ។
 ជនសង្សយ័ទាំង២នាក់ ស្នាក់នៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។វត្ថុតាងដកហូតរួមមាន ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) សរុប២៥កញ្ចប់ (០១កញ្ចប់ថង់ធំល្មម,២៤កញ្ចប់ថង់តូច)និងទូរសព្ទ័ដៃគ្រឿង ម៉ាកNokai ពណ៌ខៀវ។

បច្ចុប្បន្នបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅដេីម្បីកសាងសំណុំរឿងប្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធី​ ៕

adverise with khmeread
tiger
Loading ad ...