នៅសុខៗរពឹសដៃយកដុំថ្មគប់ដំបូលផ្ទះនិងម្ចាស់ផ្ទះរបួសត្រូវបានប៉ូលិសវ៉ៃខ្នោះ២នាក់

ភ្នំពេញ​ ៖​ បុរស២នាក់ជាជាងពិដាននិងជាងសំណង់​ នៅសុខៗរពឹសដៃយកដុំថ្មគប់ដំបូលផ្ទះនិងម្ចាស់ផ្ទះរបួសត្រូវបានប៉ូលិសវ៉ៃខ្នោះ​ នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១រសៀល​នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ប្រព្រឹត្តកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៨និង២០នាទីយប់។ 

ជនរងគ្រោះឈ្មោះ កែន សំបូរ ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ  ។

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ កែន សំបូរ ភេទប្រុស អាយុ៦៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។ចំណែកជនសង្ស័យ២នាក់រួមមាន​ ១-ឈ្មោះ មាន សុខហៀង  ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរជាងពិដាន ទីលំនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ និង២-ឈ្មោះ អាត ចិន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ (ជនសង្ស័យទាំង០២នាក់ខាងលើមានសារធាតុញៀនក្នុងទឹកនោម)។វត្ថុតាងចាប់យកដុំថ្មទំហំប៉ុនកំភូនជើងចំនួន០១ដុំ ។ 

ប៉ូលិសបន្តថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៩និង២០នាទីយប់ ជនរងគ្រោះឈ្មោះ កែន សំបូរ ភេទប្រុស អាយុ៦៣ឆ្នាំ កំពុងតែរៀបចំចូលដេកនៅក្នុងផ្ទះស្ថិតនៅភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ស្រាប់តែឮសម្លេងគប់ដំបូលផ្ទះសូរប្រាវ តែជនរងគ្រោះពុំបានចាប់អារម្មណ៍ទេ ហើយស្រាប់តែឮសម្លេងគប់ដុំថ្មលើដំបូលផ្ទះម្តងទៀត ទើបជនរងគ្រោះដើរចេញពីក្នុងផ្ទះស្រែកសួរថា អ្នកណាគប់ដំបូលផ្ទះអញ? 

ពេលនោះក៏បានឃើញជនសង្ស័យ២នាក់ ទី១-ឈ្មោះ មាន សុខហៀង ភេទប្រុស អាយុ៤៤ឆ្នាំ ទី២-ឈ្មោះ អាត ចិន ភេទប្រុស អាយុ២៧ឆ្នាំ បានរើសដុំថ្មគប់សំដៅមកលើជនរងគ្រោះជាច្រើនដុំ បណ្តាលឱ្យជនរងគ្រោះរងរបួសស្មាខាងស្តាំឡើងជាំមួយកន្លែង និងគប់ត្រូវទ្វារផ្ទះ របងផ្ទះ ដំបូលផ្ទះ រងការខូចខាតមួយចំនួន ហើយជនសង្ស័យថែមទាំងស្រែកហៅជនរងគ្រោះឱ្យចេញទៅក្រៅវ៉ៃគ្នាមួយស្មើ។ 

បន្ទាប់មកជនរងគ្រោះក៏បានឱ្យប្រពន្ធកូនចូលក្នុងផ្ទះដេក រហូតដល់វេលាម៉ោង០៨និង៣០នាទីថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០១៩ ទើបជនរងគ្រោះមករាយការណ៍ប្រាប់សមត្ថកិច្ចនិងដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលព្រែកកំពឹសឱ្យជួយអន្តរាគមន៍ រួចសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ប្រមូល យកវត្ថុតាង ដុំថ្មទំហំប៉ុនកំភួនជើង និងធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យទាំង០២នាក់ខាងលើ  នៅវេលាម៉ោង១រសៀល ថ្ងៃខែឆ្នាំដដែល យកមកធ្វើការសាកសួរនៅប៉ុស្តិ៍រដ្ឋបាលព្រែកកំពឹស តាមនីតិវិធីច្បាប់ ។ 

ក្រោយពីធ្វើការសាកសួរជនសង្ស័យឈ្មោះ អាត ចិន បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (អាត ចិន) ពិតជាបានប្រើដុំថ្មគប់ទៅលើរបងផ្ទះជនរងគ្រោះ រួចផ្លាតទៅត្រូវចំស្មាខាងស្តាំរបស់ជនរងគ្រោះប្រាកដមែន ៕

adverise with khmeread
tiger
Loading ad ...