លួចម៉ូតូបញ្ឆេះឮដល់ម្ចាស់ស្រែកចោរៗត្រូវបានប៉ូលិសវ៉ៃខ្នោះភ្លាម

ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍មិត្តភាពវ៉ៃខ្នោះ​ ខណៈបានធ្វើសកម្មភាពលួចម៉ូតូនៅចំណុចមុខក្រសួងសុខាភិបាលចាស់អគាលេខ១៣៩ ផ្លូវ១២៨ ភូមិ០៧ សង្កាត់មិត្តភាព ខណ្ឌ៧មករានៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៩។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ កែវ  ទី ភេទប្រុសអាយុ៣៤ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដទីលំនៅមិនពិតប្រាកដ (ដេកតាមអ៊ីនធើណេត២៤ម៉ោង)។ ក្រោយឃាត់ខ្លួនជនសង្ស័យពិនិត្យទឹកនោមមានសារធាតុញៀន។ វត្ថុតាងដកហូតរួមមានដែកសម្រាប់កាច់សោម៉ូតូចំនួន១, កូនសោម៉ូតូចំនួន១,ដែកសម្រាប់តភ្ជាប់ដាក់ដែកកាច់ចំនួន១និងម៉ូតូ០១គ្រឿងម៉ាកវ៉េវពណ៌លឿងពាក់ស្លាកលេខ ភ្នំពេញ 1 CO-5953។ 

ចំណែកជនរងគ្រោះឈ្មោះ ផោ  វៃ ភេទប្រុសអាយុ២៩ឆ្នាំជនជាតិខ្មែរមុខរបរបុគ្គលិកអ៊ីនធើណេតរបស់សាលារាជធានីភ្នំពេញ ស្នាក់នៅផ្ទះលេខ៦៨ ផ្លូវ៧០ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។ ចំពោះម៉ូតូម៉ាកវ៉េវបានធ្វើការប្រគល់ឱ្យយជនរងគ្រោះវិញ ។

ប៉ូលិសបន្តថា​ នៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៩ជនរងគ្រោះបានជិះម៉ូតូម៉ាកវ៉េវ ពណ៌លឿងមកធ្វើការនៅកន្លែងអ៊ីនធើណេតរបស់សាលារាជធានីភ្នំពេញដោយទុកម៉ូតូនៅចំណុចមុខក្រសួងសុខាភិបាលចាស់អគាលេខ ១៣៩ ផ្លូវ ១២៨ ភូមិ ០៧ សង្កាត់មិត្តភាព ខណ្ឌ ៧មករារួចក៏ចូលធ្វើការ ។ 

លុះដល់វេលាម៉ោង៤និង៣០នាទីល្ងាច ជនរងគ្រោះបានឮសម្លេងម៉ូតូរបស់ខ្លួនឆេះក៏បានងាកមើលឃើញជនសង្ស័យម្នាក់ភេទប្រុសកំពុងជិះម៉ូតូរបស់ខ្លួនចេញ។  ភ្លាមនោះជនរងគ្រោះក៏រត់ចេញមកក្រៅស្រែកចោរៗតាមពីក្រោយ បានជួបកម្លាំងល្បាតរបស់ប៉ូលិសប៉ុស្តិ៍មិត្តភាពចេញជួយអន្តរាគមន៍ ចាប់ឃាត់ខ្លួនជនសង្ស័យបានម្នាក់រួមទាំងវត្ថុតាងជាក់ស្តែងមកកាន់ស្នាក់ការប៉ុស្តិ៍ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។          

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌ៧មករាដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់ ៕

adverise with khmeread
tiger
Loading ad ...