ឃាត់បុរស៣នាក់ពាក់ព័ន្ធគ្រឿងញៀននៅសង្កាត់ស្ទឹងមានជ័យ៣

ភ្នំពេញ​ ៖​ កម្លាំងប៉ូលិសប៉ុស្តិ៍​ស្ទឹងមានជ័យទី៣ បានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ហើយពេលមកដល់​ចំណុចមុខហាងសាំងកាល់តិច ផ្លូវ​វេងស្រេង  ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ក៏បានឃាត់​ខ្លួន​ជនសង្ស័យ​៣នាក់ ពីបទរក្សាទុកដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន នានៅថ្ងៃ ពុធទី ១១ ខែ កញ្ញា ឆ្នាំ​២០១៩វេលា​ម៉ោង​៥និង៣០នាទីទៀបភ្លឺ ។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យ១-ឈ្មោះ ឈិវ ភា ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ និង ទីលំនៅមិនពិតប្រាកដ ,២-ឈ្មោះ សុខ វុត្ថា ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ទីលំនៅផ្ទះជួល​ ផ្លូវ​៣០ម៉ែត្រ  ភូមិ ដំណាក់ធំ៣ សង្កាត់ ស្ទឹងមានជ័យទី៣  ខណ្ឌមានជ័យ និង៣-ឈ្មោះ ផន និត ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករ ទីលំនៅផ្ទះជួល​ ផ្លូវ​វេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣  ខណ្ឌមានជ័យ ។ វត្ថុតាងដកហូតបានរួមមាន ក្រាមពណ៌សថ្លា (សង្ស័យជាគ្រឿងញៀន)​ ចំនួន៤ កញ្ចប់ថង់តូចនិងម៉ូតូ០១គ្រឿងម៉ាកស្មាស់ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ AG 2704   ។

បច្ចុប្បន្ន​​ជន​សង្ស័យទាំង៣នាក់ខាងលើ  បានឃាត់​ខ្លួននៅ​អធិការដ្ឋានប៉ូលិស​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿងចាត់តាមនីតិវិធី ៕

adverise with khmeread
tiger
Loading ad ...