កម្មករដេរស៊ីបុងនៅសិប្បកម្មកាត់ដេរ វ៉ែរ វ៉ែលធ្វើកូដកម្មទាមទារប្រាក់, តែគ្មានដំណោះស្រាយ

ភ្នំពេញ​ ៖​ កម្មករ​ កម្មការិនីសិប្បកម្មកាត់ដេរ១៥នាក់បានធ្វើកូដកម្មអហិង្សាទាមទារប្រាក់ខែ(ដេរស៊ីបុង)ពីលោកថៅកែជនជាតិស្រីលង្ការ​ កាលពីវេលាម៉ោង២រសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅមុខសិប្បកម្មកាត់ដេរ វ៉ែរ វ៉ែល ស្ថិតផ្លូវបេតុង ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

លោកស្រី និត សុជាតា​ តំណាងឱ្យកម្មករ១៥នាក់បានឱ្យដឹងថា​ កម្មករ​ កម្មការិនី(កម្មករស៊ីបុង)បានប្រមូលផ្តុំនៅខាងមុខរបងសិប្បកម្ម ដើម្បីទាមទារប្រាក់ខែដែលថៅកែជំពាក់កន្លងមក ។លោកស្រីបន្តថា កម្មករប្រហែល១៥នាក់ បានមករកថៅកែឈ្មោះ Chan Daramoty ភេទប្រុស ជនជាតិស្រីលង្ការ ដើម្បីទារប្រាក់ដែលលោកថៅកែបានជំពាក់ថ្លៃប្រាក់ឈ្នួលកម្មករស៊ីម៉ោង។ 

លោកស្រីបន្តទៀតថា​ លោកថៅកែសិប្បកម្មជំពាក់លុយកម្មករសរុបចំនួន ១៣៦៧៨ដុល្លារ ដោយលោកថៅកែបានសងនៅលើកទី១ចំនួន ៥០០០ដុល្លារ ,លើកទី២ចំនួន ៧០០ដុល្លារ  នៅសល់ចំនួន ៧១៣៩ដុល្លារ សន្យាសងរំលស់ខ្លះៗទៀតនៅថ្ងៃទី១៥ ខែតុលាឆ្នាំ២០១៩ខាងមុខ។ ប៉ុន្តែលោកស្រី និត សុជាតា មិនយល់ព្រមដោយតម្រូវឱ្យយលោកថៅកែសងគ្រប់ចំនួនតែម្តង។

​ជុំវិញករណីនេះ​ ភាគីលោកថៅកែសិប្បកម្មនៅមិនទាន់បានឆ្លើយតបយ៉ាងណាចំពោះភាគីកម្មករ​នៅឡើយ​ រហូតដល់ព្រឹកថ្ងៃទី១២កញ្ញានេះ៕

 

adverise with khmeread
tiger
Loading ad ...