ឃាត់ជនសង្ស័យ៤នាក់ជាបន្តបន្ទាប់ជួញដូរ និងប្រើគ្រឿងញៀននៅខណ្ឌដង្កោ

ភ្នំពេញ​ ៖​ ជនសង្ស័យ៤នាក់ត្រូវបានប៉ូលិសខណ្ឌដង្កោឃាត់ខ្លួនជាបន្តបន្ទាប់នាថ្ងៃទី១០-១១ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខសិប្បកម្មដំឡើងស្លាកយីហោ ផ្លូវបេតុង ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ពាក់ព័ន្ធគ្រឿងញៀន។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យ៤នាក់រួមមាន​ ១-ឈ្មោះ គឿន សង្ហារ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ  ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ , ២-ឈ្មោះ លី ប៊ុនលីម ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ  ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ,៣-ឈ្មោះ ជា កុសល ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោនិង៤-ឈ្មោះ រិន ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ។ វត្ថុតាងចាប់យក ក្រាមពណ៌សថ្លាចំនួន០៥កញ្ចប់ថង់តូច,ម៉ូតូ០១គ្រឿង,ទូរស័ព្ទចំនួន០២គ្រឿង,កញ្ចប់បារី១ ។  

ប៉ូលិសបន្តថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១១យប់ កម្លាំងប៉ូលិសខណ្ឌដង្កោ ដឹកនាំដោយលោកវរសេនីយ៍ទោ សូរ វិសាល អធិការរងខណ្ឌដង្កោ បានល្បាតក្នុងមូលដ្ឋាន មកដល់ចំណុចខាងមុខសិប្បកម្មដំឡើងស្លាកយីហោ ផ្លូវបេតុង ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ ស្រាប់តែឃើញជនសង្ស័យ៣នាក់ខាងលើ​ មានការសង្ស័យប៉ូលិសក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់(ឈ្មោះ គឿន សង្ហារ,ឈ្មោះ លី ប៊ុនលីមនិងឈ្មោះ ជា កុសល) យកមកធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោម ដោយលទ្ធផលវិជ្ជមានហើយប៉ូលិសកសាងសំណុំរឿងនិងសាកសួរនៅអធិការដ្ឋានខណ្ឌដង្កោតាមនីតិវិធីច្បាប់ ។

បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យឈ្មោះ ជា កុសល បានសារភាពប្រាប់ប៉ូលិសបានដឹងពីអត្តសញ្ញាណអ្នកលក់ថ្នាំញៀន ។ លុះដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១រសៀល ប៉ូលិសបានធ្វើការបន្តឃាត់ខ្លួនបានជនសង្ស័យ ឈ្មោះ រិន ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ត្រង់ចំណុចផ្លូវបេតុង ស្ថិតនៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ  ហើយបានឆែកឆេររកឃើញក្រាមពណ៌សថ្លាចំនួន០៥កញ្ចប់ថង់តូច នៅក្នុងកញ្ចប់បារីម៉ាកMevius ដែលជនសង្ស័យឈ្មោះ រិន ដារ៉ា បានដាក់ក្នុងហោប៉ៅខោមុខខាងស្តាំ រួចប៉ូលិសឃាត់ខ្លួនជនសង្ស័យខាងលើ រួមនឹងវត្ថុតាង  យកមកសាកសួរនៅអធិការដ្ឋានខណ្ឌដង្កោតាមនីតិវិធីច្បាប់ ៕

adverise with khmeread
tiger
Loading ad ...