ឃាត់កម្មករធ្វើតុទូ៣នាក់ពាក់ព័ន្ធគ្រឿងញៀននៅម្តុំផ្លូវ៦០ម៉ែត្រ

ភ្នំពេញ​ ៖​ កម្លាំងប៉ូលិសប៉ុស្តិ៍​ចាក់អង្រែលើ បានល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ហើយពេលមកដល់​ចំណុចមុខសំណង់មិនរៀបរយផ្លូវ​៦០ម៉ែត្រ  ភូមិព្រែកតាគង់  សង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ​ក៏បានឃាត់​ខ្លួន​ជនសង្ស័យ​៣ នាក់ពីបទរក្សាទុកដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញា ឆ្នាំ​២០១៩វេលា​ម៉ោង​៥ទៀបភ្លឺ ។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យ១-ឈ្មោះ លេង ហួរ ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករធ្វើតុ.ទូ ទីលំនៅសិប្បកម្មធ្វើតុទូ ផ្លូវ​លំ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ​,​ ២-ឈ្មោះ ម៉េត សំណាង ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករធ្វើតុ.ទូ ទីលំនៅសិប្បកម្មធ្វើតុទូ  ផ្លូវ​លំ  ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ និង៣-ឈ្មោះ ចេង វុទ្ធី ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករធ្វើតុ.ទូ ទីលំនៅសិប្បកម្មធ្វើតុទូ ផ្លូវ​លំ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ 

វត្ថុតាងដកហូតបានរួមមាន ក្រាមពណ៌សថ្លា(សង្ស័យជាគ្រឿងញៀន)​ចំនួន៤កញ្ចប់ថង់តូចនិង ម៉ូតូ០១គ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AC 6876 ។
បច្ចុប្បន្ន​​ជន​សង្ស័យឈ្មោះ លេង ហួរ,ឈ្មោះ ម៉េត សំណាង,ឈ្មោះ ចេង វុទ្ធី  ឃាត់​ខ្លួននៅ​អធិការដ្ឋានប៉ូលិស​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿងចាត់តាមនីតិវិធី ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab