សម្លាប់ប្រពន្ធខ្លួនឯងដោយចាក់សាំងដុតក្នុងបន្ទប់ ក្រោយប៉ូលិសសួរចម្លើយទើបដឹងរឿងរ៉ាវពីក្រោយការដុតនេះ

កណ្តាល​ ៖​ ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបានបើកការស្រាវជ្រាវ​ករណីឃាតកម្មគិតទុកជាមុន សម្លាប់ប្រពន្ធរួចដុតក្នុងផ្ទះដែលបានកើតឡើងកាលពីថ្ងៃ​​ទី​១៤កក្កដាឆ្នាំ២០១៩​ វេលាម៉ោង​ ២និង៤០នាទី​រំលងអធ្រាត្រ នៅចំណុចផ្ទះ​ឈ្មោះ​វ៉េង​ វិរៈ ភេទ​ ប្រុសអាយុ៣០ឆ្នាំ​ នៅភូមិពោធិ៍ក្រោម​ ឃុំត្រើយស្លា​ស្រុកស្អាង ខេត្តកណ្តាល ។ ជាលទ្ធផលនៃស៊ើបអង្កេតប៉ូលិសកំណត់ថា​ ប្តីជាឃាតករ​ តែដោយសាររបួសធ្ងន់ដេកពេទ្យទុកពេលឱ្យព្យាបាលសិន​ បន្ទាប់ពីជាធូរស្បើយទើបប៉ូលិសវ៉ៃខ្នោះនាថ្ងៃទី១១សីហាឆ្នាំ២០១៩។ 

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះ​ ហាន​ ស្រីមុំ​ ភេទស្រី​ អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការិនី(ប្រពន្ធ)ស្លាប់នៅក្នុងផ្ទះ កន្លែងកើតហេតុ មានទីលំនៅភូមិពោធិ៍ក្រោម​ ឃុំត្រើយស្លា​ ស្រុកស្អាង​ ខេត្តកណ្តាល​ ។ចំណែកជនសង្ស័យឈ្មោះ​ វ៉េង​ វិរៈ ហៅ លក្ខ័ ភេទប្រុស​ អាយុ៣០ឆ្នាំជនជាតិខ្មែរ មុខរបរជាងផ្សាដែក(ប្ដី)រងរបួស មានទីលំនៅភូមិពោធិ៍ក្រោម​ ឃុំត្រើយស្លា​ ស្រុកស្អាង​ ខេត្តកណ្តាល​ ។
សម្ភារៈខូចខាតឆេះផ្ទះ០១ខ្នងទំហំ ០៩ម៉ែត្រគុណនិង០៥ម៉ែត្រ (ឆេះអស់៥០%) សម្ភារៈក្នុងផ្ទះមួយចំនួន ស្លាប់មនុស្សម្នាក់ និងរបួសមនុស្សម្នាក់ ។

ប៉ូលិសបន្តថា​ ដំបូង​ ឈ្មោះវ៉េង​ វិរៈ ជាប្តីនិងឈ្មោះ​ហានស្រីមុំ​ ជាប្រពន្ធ បានដេកនៅក្នុងបន្ទប់​ ឡៅតឿ​ ក្នុងផ្ទះដូចរាល់ដង ។ លុះដល់ម៉ោងកើតហេតុខាងលើ ក៏ស្រាប់តែមានភ្លើង​ឆាបឆេះក្នុងបន្ទប់​កន្លែងដេកបណ្តាលឱ្យឈ្មោះ​ ហានស្រីមុំ​(ស្លាប់)នៅកន្លែងដេក​ និងឈ្មោះ​វ៉េង​ វិរៈ រងរបួសធ្ងន់​ បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ។ ពេលនោះមានប្រជាពលរដ្ឋ ដែលមានផ្ទះនៅជិតខាងបាននាំគ្នាមកជួយពន្លត់ភ្លើងដែលកំពុងឆេះ ។ 

ក្រោយពីបានទទួលព័ត៌មានកម្លាំងប៉ូលិសប៉ុស្តិ៍ និងកម្លាំងប៉ូលិសជំនាញស្រុក ខេត្ត បានចុះដល់
កន្លែងកើតហេតុ​ ជួយអន្តរាគមន៍និងពន្លត់ភ្លើង ។ ករណីនេះសមត្ថកិច្ចជំនាញថ្នាក់ខេត្ត និង នាយក
ដ្ឋានបច្ចេកទេសវិទ្យាសាស្រ្ដ បានចុះពិនិត្យសហការជាមួយផ្នែកជំនាញ ស្រុកស្អាង ហើយបានសន្និដ្ឋានថា​ ជាករណីនេះជាឃាតកម្មសម្លាប់រួចបង្កើតជាអគ្គីភ័យ។ 

ផ្អែកតាមលទ្ធផល ការស្រាវជ្រាវ ស៊ើបអង្កេត និងការតស៊ូស្ដាប់ចម្លើយដោយមាន ការសម្របសម្រួល ដឹកនាំនីតិវិធី ពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកណ្ដាល និងមានការបញ្ជាផ្ទាល់ពី លោក អ៊ាវ ចំរើន ស្នងការប៉ូលិសខេត្កណ្ដាល ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ប៉ូលិសការិយាល័យបច្ចេកទេស វិទ្យាសាស្រ្ត បានសហការជាមួយ កម្លាំងប៉ូលិសស្រុកស្អាង ព្រមទាំងមានការចូលរួមពីនាយកដ្ឋានបច្ចេកទេស វិទ្យាសាស្រ្ត បានឈានដល់កំណត់ មុខសញ្ញាគឺជា« ប្ដីជនរងគ្រោះ»។ 

ប៉ូលិសបញ្ជាក់ថា តែដោយមូលហេតុ ជនសង្ស័យ រងរបួសដោយសារ ឆាបភ្លើងសាំងឆេះ ត្រូវសង្រ្គោះបន្ទាន់ ក៏បញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល ។  លុះមកដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ដោយអាការៈធូរស្បើយ ត្រូវចេញពីមន្ទីរពេទ្យទើបសមត្ថកិច្ច ឈានដល់ការនាំខ្លួន មកសាកសួរ នៅការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត សួរចម្លើយតែម្តង​ ។ 

បន្ទាប់ពីបានតស៊ូស្ដាប់ចម្លើយ ទើបជនសង្ស័យបាន យល់ព្រមសារភាព ពីសកម្មភាពរបស់ខ្លួន ដូចខាងក្រោម«នៅមុនពេលសម្លាប់ប្រពន្ធ ប្រហែលបីទៅបួនថ្ងៃជនសង្ស័យមិនទៅធ្វើការទេ ប្រពន្ធក៏ខឹងគំរាមសុំលែងលះ ដោយបាននិយាយថាអស់ចិត្តជាមួយ ។ លុះដល់ថ្ងៃកើតហេតុជនសង្ស័យមិនទៅធ្វើការទេ បានទៅផឹកកាហ្វេមើលមាន់ជល់ តាមទូរទស្សន៍ រហូតដល់ម៉ោង ៥ល្ងាចក៏ជិះម៉ូតូម៉ាក ហុងដាវ៉េវ ត្រឡប់មកផ្ទះវិញដាំបាយ ។លុះដល់ម៉ោងប្រហែល ៦ជាងល្ងាចប្រពន្ធបានត្រឡប់មកពីធ្វើការនៅរោងចក្រវិញទិញម្ហូបឆ្អិនស្រាប់មកជាមួយបាននាំគ្នាហូបបាយ »។

ជនសង្ស័យសារភាពបន្តថា​ បន្ទាប់មកជនរងគ្រោះបានចូលទៅងូតទឹក រួចឡើងទៅបន្ទប់ឡៅតឿ ចំណែកជនសង្ស័យនៅខាងក្រោមដេកមើល ហ្វេសប៊ុក រហូតដល់ម៉ោង ប្រហែល៩ជាងយប់ ក៏ឡើងទៅបន្ទប់ឡៅតឿដេកជាមួយជនរងគ្រោះ ។ ពេលនោះជនរងគ្រោះស្លៀករូបដេកយប់ មិនចាំពណ៌ កំពុងចុចមើលទូរស័ព្ទ។ ចំណែកជនសង្ស័យ ប្ដី មើលរឿងចិនតាមទូរស័ព្ទ។ បន្ទាប់មកជនរងគ្រោះបានរអ៊ូ សុំជនសង្ស័យប្ដី លែងលះគ្នាដោយ បបួលទៅផ្ដិតមេដៃនៅផ្ទះមេភូមិ តែជនសង្ស័យប្ដី បដិសេធមិនព្រមក៏ទាស់សំដីគ្នារហូតឈានដល់ជនសង្ស័យងើបទៅសង្កត់ជនរងគ្រោះពីលើច្របាច់ករហូតដល់ស្លាប់តែម្ដង។ 

រួចជនសង្ស័យប្ដូរសម្លៀកបំពាក់ជនរងគ្រោះ និងដាក់ឱ្យដេកលើពូក ដោយបានយកភួយនិងខោអាវ គរគ្របពីលើ ។ បន្ទាប់មកចុះមកក្រោម កាត់ទុយោសាំងម៉ូតូ ដាក់ដបទឹកសុទ្ធ បានប្រហែលជាង កន្លះលីត្រយកទៅជះ ក្នុងបន្ទប់ខាងក្រោមរួច ឡើងទៅជះស្រោចជញ្ជាំង បន្ទប់ឡៅតឿ រួចទាញអាវយឺតពាក់ចុះមកបន្ទប់ខាងក្រោមវិញកេះ ដែកកេះដុតបណ្ដាលឱ្យភ្លើងឆាបឆេះ រាលរលាកទាំងខ្លួនឯងផងទៀត ។ ទើបជនសង្ស័យដោះអាវយឺតចេញ រួចស្ទុះបើកគន្លឹះទ្វារផ្ទះរត់ចេញទៅលោតទឹកទន្លេខាងលិចផ្ទះបណ្ដែតខ្លួនចម្ងាយប្រហែលជាង ១.០០០ម៉ែត្រក៏ឡើងគោក ឃើញកង់គេទុកចោលទាញជិះទៅផ្ទះឪពុកបង្កើតដោយសភាពធ្ងន់ធ្ងរពេកក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្នំពេញ »។

ការសន្និដ្ឋានករណីឃាតកម្ម គិតទុកជាមុននេះផ្ដើមឡើងដោយសារ ទំនាស់គ្រួសារជាច្រើនលើក ជនសង្ស័យជាប្ដីមិនប្រឹងស្វែងរកការងារ ដើម្បីផ្គត់ផ្គង់គ្រួសារនិងដោះបំណុល គិតតែដើរលេង ទើបជនរងគ្រោះ ជាប្រពន្ធទាមទារលែងលះគ្នា រហូតទាស់ពាក្យសំដីគ្នា ប្ដីបានប្រើអំពើហិង្សា ច្របាច់ក បណ្ដាលឱ្យជនរងគ្រោះ ជាប្រពន្ធស្លាប់ រួចទាញយកខោអាវ មកគរលើសព ចាក់សាំងដុតសពប្រពន្ធបង្កើតឡើង ជាករណីអគ្គីភ័យដុតផ្ទះដើម្បីបំភាន់ភ្នែកអ្នកជិតខាង និង សមត្ថកិច្ច ក្រោមរូបភាព ដុតផ្ទះដើម្បីបិទបាំងទង្វើ សកម្មភាព ឃាតកម្មគិតទុកជាមុន របស់ខ្លួន ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab