David Beckham បានទាក់ទៅ Messi ដើម្បីមកចូលរួមជាមួយក្របខណ្ឌ MLS នាពេលអនាគត

លោក David Beckham បានទាក់ទងទៅ​ខ្សែប្រយុទ្ធកំពូល Lionel Messi របស់​ក្លឹប Barcelona ដោយសង្ឃឹមថា Messi នឹងក្លាយ​ជា​កីឡាករនៅក្នុង​ក្លឹប​បាល់ទាត់​ថ្មី Inter Miami​ របស់ខ្លួន។ 

ក្លឹបរបស់ Beckham នឹង​ចាប់ផ្តើម​ប្រឡូក​ក្នុង​ក្របខណ្ឌ MLS ចាប់​ពី​ខែ​មីនា​ឆ្នាំ​២០២០ ហើយ​អតីតកីឡាករឆ្នើមរូបនេះ​ ត្រៀម​នឹងចេញសេចក្តី​ថ្លែង​ការណ៍​មួយ​ពី​ការ​ចាប់ផ្តើម​រដូវ​កាល​ដំបូង​របស់​ក្លឹប​ Inter Miami ។

មាន​ការ​លើកឡើង​ថា Beckham បាន​ទាក់ទងទៅ​ Messi ជុំវិញ​លទ្ធភាព​ផ្ទេរមក​លេងនៅ​អាមេរិក បន្ទាប់ពី​មាន​ព័ត៌មាន​ថា Messi អាចដើរចេញ​ពី​ក្លឹប Barcelona ដោយឥតតម្លៃខ្លួន​នៅដំណាច់រដូវកាល​ឆ្នាំ​២០១៩-២០ ។

 Beckham ចង់សម្រេចក្តីសុបិន​របស់ខ្លួន​ បន្ទាប់ពី​បានបង្ហើបប្រាប់​នៅដើម​ឆ្នាំ​នេះថា Messi និង Ronaldo គឺជា​គោលដៅ​នាពេលអនាគត់របស់ខ្លួន៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab