Valencia បណ្តេញគ្រូបង្វឹកលោក Marcelino ចេញមុនជំនួបជាមួយ Chelsea

        ក្លឹប Valencia បានបណ្តេញគ្រូបង្វឹកលោក Marcelino ចេញមុន​ការ​ប្រកួត​ជាមួយ​ក្រុម​​ Chelsea ​នៅ​ពហុកីឡាដ្ឋាន Stamford Bridge ក្នុង​ក្របខណ្ឌ CL ។

        ក្លឹប​នៅ​ក្របខណ្ឌ​ La Liga នេះបាន​បណ្តេញ​គ្រូបង្វឹក​វ័យ​៥៤​ឆ្នាំ​រូបនេះ​ ដែល​ដឹកនាំ​ពួកគេ​ឲ្យ​ទទួល​ជោគជ័យ​នៅ​ក្របខណ្ឌ Copa del Rey និង​បញ្ចប់​នៅ​ក្នុងក្រុម​​កំពូល​ទាំង​បួន​កាលពីរដូវកា​លមុន។

        ខណ:ពេល​មាន​ភាព​តានតឹង​ក្រៅទីលាន ក្លឹប​ Valencia បានចេញសេចក្តីថ្លែងការណ៍​កាលពីថ្ងៃពុធ​ថា “​ក្លឹបបាន​ប្រាប់​ Marcelino កាលពីថ្ងៃពុធថា លោកលែងជា​គ្រូបង្វឹក​ក្រុមជម្រើស​ដំបូង​ទៀត​ហើយ។ ក្លឹប​សូមថ្លែងអំណរគុណចំពោះ​ការ​ងារនិង​ការ​លះបង់​ អំឡុង​ពេល​វេលា​របស់​លោក​ហើយ​ជូនពរឲ្យ​លោក​ទទួល​បាន​ជោគជ័យ​សម្រាប់អនាគត”។

        ប្រធានបច្ចេកទេសលោក Mateu Alemany ក៏រំពឹងថា នឹងចាកចេញផងដែរ បន្ទាប់ពីមានជម្លោះរវាងបុគ្គលិកនិងម្ចាស់ក្លឹប Peter Lim ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab