Cristiano Ronaldo បង្កើតកំណត់ត្រាថ្មីបន្ទាប់ពីរកបានបួនគ្រាប់ម្នាក់ឯងសម្រាប់ក្រុមជម្រើសជាតិព័រទុយហ្គាល់

        កីឡាករឆ្នើម Cristiano Ronaldo រកបានគ្រាប់បាល់៤គ្រាប់ម្នាក់ឯង​ ខណៈ​ក្រុម​ជើង​ឯក​អឺរ៉ុប​ព័រទុយហ្គាល់​ឈ្នះ​ក្រុមលីទុយអានី ៥-១​។

        Ronaldo ​បង្ហាញមុខ​លើក​ទី​១៦​១​សម្រាប់​ក្រុម​ជម្រើស​ជាតិ និងមាន​ចំនួន​គ្រាប់បាល់​សរុប​កើន​ដល់​៩៣​គ្រាប់។​ កីឡាករ​វ័យ​៣៤​ឆ្នាំ​រូបនេះ​រកបាន​គ្រាប់បាល់​ហ៊ែទ្រីកលើកទី​៨​​សម្រាប់​ក្រុមជម្រើស​ជាតិ​និង​ជា​គ្រាប់​ហ៊ែទ្រីកលើកទី​៥៤​ក្នុង​អាជីព​ដ៏ជោគជ័យ​របស់ខ្លួន។

        Ronaldo បាន​និយយាថា “​ខ្ញុំ​សប្បាយចិត្ត​។ ខ្ញុំ​​ពេញ​ចិត្ត​លទ្ធផល​នេះ មិន​មែន​ដោយ​សារ​តែ​ខ្ញុំ​រកបាន​គ្រាប់បាល់​នោះទេ​ ប៉ុន្តែ​ដោយ​សារ​កម្រិត​លេង​ដែល​យើង​មាន​នាពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ”។

        គ្រាប់បាល់​នេះ​បាន​ធ្វើ​ឲ្យ​ក្រុម​របស់​គ្រូបង្វឹក Fernando Santos ទទួល​បាន​៣ពិន្ទុ​បន្ថែមទៀត​។ លោក Santos បាន​និយាយថា “ Ronaldo គឺជា​កីឡាករ​ឆ្នើម​បំផុតក្នុង​ពិភព​លោក។ លទ្ធផល​នេះ​គឺជា​ភស្តុតាង”៕

adverise with khmeread
tiger
Loading ad ...