អ្នកវិទ្យាសាស្ដ្របានរកឃើញភស្ដុតាងនៃការផ្ទុះដ៏ធំបំផុតនៃអាចម៍ផ្កាយ ដែលផ្ដាច់ពូជដាយណូស័រ គឺ វាមានកម្លាំងខ្លាំងណាស់ដែលវាបំផ្លាញរាល់ព្រៃព្រឹក្សា បង្កើតជាស៊ូណាមី និងខ្ចាយដីទៅបិរយាកាសច្រើនណាស់រហូតដល់បាំងពន្លឺព្រះអាទិត្យជិតឈឹង ហើយអាចម៍ផ្កាយទាំងនោះមានកម្លាំងស្មើនឹងគ្រាប់បរមាណូក្នុងសង្គ្រាមលោកលើកទី ២ រហូតដល់ទៅ ១០ ពាន់លានគ្រាប់ឯណោះ។
ការបុកទង្គិចនេះបង្កើតបានជាអគី្គភ័យដ៏ធំបំផុត ដែលវាគ្រប់គ្រាន់ក្នុងការដុតរុក្ខជាតិរាប់ពាន់គីឡូម៉ែត្រ ដោយការខ្ចាយផ្កាភ្លើងទៅបរិយាកាស។
អ្នកវិទ្យាសាស្ដ្រអន្តរជាតិច្រើនជាង ២ ក្រុមបានផ្សាយការស្រាវជ្រាវថ្មីនេះកាលពីថ្ងៃចន្ទ ទី៩ កញ្ញាក្នុងទស្សនាវដ្តី National Academy of Sciences។ ការសិក្សានោះគឺពិនិត្យទៅលើថ្មមកពីការប៉ះពាល់នៃអាចម៍ផ្កាយបុកក្នុងឈូងសមុទ្រម៉ិកស៊ិក៕
