កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និង ម៉ូតូក្នុងទិសដៅស្របបណ្តាលឱ្យបុរសម្នាក់របួសធ្ងន់ម្នាក់ស្រាលម្នាក់នៅ ថ្ងៃទី១៧ មីនា ២០១៦វេលាម៉ោង១២ និង៣០នាទីចំណុចចន្លោះK.m លេខ៣៦.៣៧ ភូមិជ័យឧត្តម2 ឃុំសំរោងធំ ស្រុកកៀនស្វាយខេត្តកណ្តាល។
ប៉ូលិសនិយាយថា គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្តនឹងម៉ូតូរថយន្តប្រភេទទេសចរណ៍ភ្នំពេញវៀតណាម ពណ៍ ស ក្រហម ស្លាកលេខ 3C-6336ភ្នំពេញបើកក្នុងទិសដៅ បាវឹតមកភ្នំពេញអ្នកបើកបរគេចខ្លួនមុនសមត្ថកិច្ចមកដល់។ ចំណែកម៉ូតូរងគ្រោះ ម៉ាកC125ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CI -9563បើកបរដោយឈ្មោះ ខុន ឃុត ភេទប្រុសអសយុ26ឆ្នាំនៅភូមិព្រៃសង្គមឃុំច្រេះ ស្រុកមេសាង ខេត្តព្រៃវែងរងរបួសបាក់ ក ជើង ខាងស្តាំមានឌុបគ្នា1នាក់ឈ្មោះផេន សុហេង ភេទអាយុ21ឆ្នាំ នៅភូមិឃុំជាមួយគ្នារបួសស្រាល(ជិះពីក្រោយ)។
ប៉ូលិសបន្តថា ម៉ូតូម៉ាក C125 ពណ៍ខ្មៅស្លាកលេខភ្នំពេញ 1CI-9563 ជិះគ្នា2នាក់បើកចេញពីស្រុកកំណើតឡើងមកភ្នំពេញមានឌុបគ្នា 0១នាក់មកដល់ចំនុចកើតហេតុម៉ូតូរងគ្រោះបានបើកគេច អ្នកជិះកង់ក្នងទិសដៅស្របឡើងមកលើផ្លវរថយន្តពេលនោះម៉ូតូរបស់ជនរងគ្រោះបានដួលនៅលើផ្លូវរថយន្តស្របពេលនោះរថយន្តបង្កបានបើកមកដល់ហ្រាំងមិនទាន់ក៏បានបុកលើម៉ូតូរបស់ជនរងគ្រោះបណ្តាលឱ្យមានរងរបួសធ្ងន់1នាក់ប្រុសរបួសស្រាល1នាក់ប្រុស។
ក្រោយកើតហេតុសម្ថកឹច្ចប៉ុស្ដិបានមកដល់ចំនុចកើតហេតុចាត់ចែងយកជនរង គ្រោះបញ្ជូនទៅពេទ្យកាលម៉ែត្រនិងរាយការណ៍មកជំនាញចាត់ការបន្តនីតិវិធី៕
