ឥណ្ឌាលុបចោលកិច្ចស​ន្យាទិញកាំជ្រួចប្រឆាំងរថក្រោះរបស់អ៊ីស្រាអែល ងាកមកផលិតដោយខ្លួនឯងវិញ ឥឡូវសាកល្បងជោគជ័យ

ក្រសួងការពារជាតិឥណ្ឌាបានប្រកាសកាលពីថ្ងៃពុធទី១១កញ្ញាអំពីការសាកល្បងជោគជ័យនូវកាំជ្រួចបញ្ជាទិសប្រឆាំងរថក្រោះផលិតក្នុងស្រុកអាចលីលើស្មាបាន ឈ្មោះ MPATGM។

រដ្ឋមន្ត្រីការពារជាតិ លោក Rajnath Singh បាននិយាយថា "កាំជ្រួចនេះត្រូវបានបាញ់ចេញពីជើងទម្រ Tripod អាចលីលើស្មាបាន ហើយគោលដៅគឺជារថក្រោះតំណាងមួយ។ កាំជ្រួចនេះបានបាញ់ចំគោលដៅក្នុងម៉ូតវាយប្រហារលំដាប់កំពូលរបស់វា ហើយបំផ្លាញរថក្រោះច្បាស់ៗចំៗតែម្តង។ រាល់គោលបំណងនៃបេសកកម្មសាកល្បងនេះត្រូវបានបំពេញបានទាំងអស់"។

រដ្ឋមន្រ្តីរូបនេះក៏បានប្រកាសដែរថា ការសាកល្បងនេះបាន "ត្រួសត្រាយផ្លូវសម្រាប់ការដាក់បញ្ចូល" កាំជ្រួចលីលើស្មានេះទៅក្នុងវិស័យយោធា ដោយចង្អុលបង្ហាញថា កងទ័ពឥណ្ឌាទំនងជានឹងមិនទិញកាំជ្រួចលីលើស្មារបស់អ៊ីស្រាអែលឈ្មោះ Spike-MR ក្នុងពេលដ៏ខ្លីខាងមុខនេះទេ។

កាលពីឆ្នាំមុន រដ្ឋាភិបាលឥណ្ឌាបានលុបចោលកិច្ចព្រមព្រៀងតម្លៃ ៥០០ លានដុល្លារសម្រាប់កាំជ្រួចលីលើស្មារបស់អ៊ីស្រាអែល Spike-MR ហើយបានសម្រេចចិត្តបន្តផលិតកាំជ្រួច MPATGM ដោយខ្លួនឯងជំនួសវិញ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...