រុស្ស៊ីបង្កើតដ្រូនថ្មីអាចវាយកម្ទេចគោលដៅតាមរយៈរលកសញ្ញាទូរស័ព្ទនៅទីតាំងរបស់សត្រូវ

ប្រព័ន្ធយោធាថ្មីនៃដ្រូនចំនួន ៣ និងមណ្ឌលបញ្ជាចល័តមួយ អាចភ្ជាប់បណ្តាញទៅស្ថានីយទូរស័ព្ទចល័ត វិភាគលំហូរទិន្នន័យ ស្វែងរកទីតាំងរបស់អ្នកប្រើទូរស័ព្ទ និង បន្ទាប់មកនឹងបញ្ជាដ្រូនឱ្យដឹកគ្រឿងផ្ទុះដ៏ច្រើនទៅកម្ទេចគោលដៅនោះតែម្តង ប្រសិនបើចាំបាច់។

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានរាយការណ៍កាលពីថ្ងៃពុធដោយដកស្រង់ប្រភពក្រសួងការពារជាតិរុស្ស៊ីថា ដ្រូន Orlan-10 របស់រុស្ស៊ីរួមជាមួយរថយន្តដឹកមណ្ឌលបញ្ជាចល័យ Leer-3 តាមដានអ្នកប្រើទូរស័ព្ទដោយរលកសញ្ញារបស់ទូរស័ព្ទ មិនថាទូរស័ព្ទនោះកំពុងបើកឬបិទ។

យោងតាមរបាយការណ៍ Leer-3 ត្រូវបានសាកល្បងនៅឆ្នាំនេះហើយទទួលបានជោគជ័យ។ រថយន្តមណ្ឌលបញ្ជាចល័យ Leer-3 គឺមានដ្រូន Orlan-10 ចំនួន ៣ គ្រឿង និង មជ្ឈមបញ្ជាតូចមួយដំឡើងនៅលើរថយន្ត KamAZ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab